ក្ដៅៗ...ភាពវិនាសហិនហោចដីព្រៃ​សហគមន៍​ភូមិ​មុយ​ស្រែ ស្រុក​អណ្តូង​មាស កំពុង​រង​ការកាប់​យក​ឈើ​លក់ និង​ទន្ទ្រាន់​យក​ដី​រដ្ឋ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, December 2, 2021

ក្ដៅៗ...ភាពវិនាសហិនហោចដីព្រៃ​សហគមន៍​ភូមិ​មុយ​ស្រែ ស្រុក​អណ្តូង​មាស កំពុង​រង​ការកាប់​យក​ឈើ​លក់ និង​ទន្ទ្រាន់​យក​ដី​រដ្ឋ


 #ខេត្ត​រតនគិរី​

ចេញផ្សាយថ្ងៃ១៣រោចខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សូមគោរពលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី

សូមមេត្តាជ្រាប÷

បន្ទាប់ពី​លោក កង សារឿ​ន អភិបាលស្រុក​អណ្តូង​មាស បានទទួលការតែងតាំង​ជា​អភិបាលស្រុក​ថ្មី មិនទាន់​បាន​មួយ​ខែ​ស្រួល​ផង ព្រៃឈើ​សហគមន៍ នូវចំណុច​ភូមិ​មុយ​ស្រែ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ក៏មានជនខលខូចនិងបក្សពួកមួយក្ដាប់តូចបានចូលកាប់ឈើយកដីរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។​

ជាក់ស្តែងមានឈ្មួញ​ឈើ​ចំនួន​០៣​នាក់​ខាង​ក្រោម​:

១.​ឈ្មោះ ខ្នា ឈ្មួញ​ឈើ​ចូល​អារឈើ​ឲ្យឈ្មោះ ធា កូនប្រសារ លោក ហាក់ មន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​។​

២.​ឈ្មោះ រ​ចំ ច​យ អ្នក​ចូល​អារឈើ​ក្នុងព្រៃ​សហគមន៍ ភូមិ​មុយ​ស្រែ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​

៣.​ឈ្មោះ រ​ចំ ចេង អ្នក​ចូល​អារឈើ និង​មាន​បក្ខពួក​របស់​គេ​ជាច្រើន​អ្នក​ទៀត​បាន​បញ្ជាក់ថា ឈ្មោះ រ៉ុណ (​ហៅ​ អន្ទិត រ៉ុណ​)​មានផ្ទះ​បច្ចុប្បន្ន នៅ​ផ្សារ​ញ៉ាង​ស្រុក​អណ្តូងមាស យុវជន​រូប​ននេះគ្មានតួនាទី​គ្របខណ្ឌ​ជា​សមសមត្ថកិច្ចហើយ​តាំងខ្លួន​ជា​សមត្ថកិច្ច ចាំ​ចាប់​ឈើ និងរ​ណា​យន្ត​

ដែល​ចូល​អារ​ឈើមិន​បង់លុយ​ឲ្យ​ខ្លួន លើសពី​នេះជននោះកាង​ឈើ​គ្រឿង​ផ្ទះ​នៅ​តំបន់​ស្រុក​អណ្តូង​មាស ឲ្យ​ឈ្មោះ ធា ទៀតផង​។​


​ជុំវិញ​បញ្ហា​ចូល​កាប់​យក​ឈើ​លក់​នៅ​ព្រៃ​សហគមន៍​(​ភូមិ​មុយ​ស្រែ​)​ឈ្មោះខ្នា ដែល​មាន​ផ្ទះ​ស្នាក់នៅ​ទី​នោះ​ថា បើ​លោក ធា ជា​ថៅកែ​ឈើក្រហម​គ្រឿង​ផ្ទះនៅ​ស្រុក​អណ្តូង​មាស​ទាំងមូល បើ​មិន​ជួយ​កាង​បង់លុយ​ឲ្យទៅ​សមត្ថកិច្ច​គ្រប់​ជំនាញ​នោះ​ទេ លោក​ក៏​ឈប់​ចូល​អារឈើ​គ្រឿងផ្ទះ​លក់​ឲ្យទៀត​ដែរ​។​




​យ៉ាងណាក៏ដោយ ទាក់ទិន​ទៅ​ព្រៃ​សហគមន៍ ភូមិ​មុយ​ស្រែ ដែល​ក្រុម​ឈ្មួញ​ឈើ​ចូល​កាប់​យក​ឈើ​គ្រឿងផ្ទះ​ដែល​មាន​តម្លៃ​គិត​ជា​សាច់ប្រាក់​(​រាប់​ម៉ឺន​ដុល្លា​)​

មិនតែប៉ុណ្ណោះ​ថែមទាំងទន្ទ្រាន់យកដីរដ្ឋបន្ថែមទៀតរាប់ហិកតា 

ចំណែកលោក កង សារឿ​ន អភិបាលស្រុកអណ្ដូងមាសក្រោយពី​បាន​ទទួល របាយការណ៍ និង​រូបភាព ព័ត៌មាន​ពីក្រុមការងារយើងខ្ញុំរួចមក​ក៏​ស្ងៀមស្ងាត់​នៅ​មិនទាន់បានទ​ទួលដំណឹងមក

ពីលោក​អភិបាលស្រុកអ​ណ្តូ​ងមាស​នៅ​ឡើយ​ទេ។

តែផ្ទុយទៅវិញសកម្មភាពការកាប់ឈើទន្ទ្រានយកដីនៅតែបន្តជារៀងរាល់ថ្ងៃនៅតែមិនបានទទួលការបកស្រាយពីលោកអភិបាលស្រុកអណ្ដូងមាសដដែល។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តឬចូលរួមក្នុងការកាប់ឈើទន្ទ្រានយកដីរដ្ឋនោះទេ អង្គភាពយើងខ្ញុំនឹងធ្វើការបកស្រាយសារជាថ្មីរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។

(មាន ត)






No comments:

Post a Comment

Pages