កន្ទេលធំបន្លំដេក បែកធ្លាយប្រធានក្លឹបគោព្រៃមណ្ឌលគីរី លោក ទូច រស្មី បានឃុបឃិតជាមួយឈ្មួញកាត់ឈើពីក្រៅដឹកចូលក្នុងអាជ្រៀកដើម្បីដឹកចេញទៅក្រៅ ដីព្រៃឈើ របស់រដ្ឋពិតជារលាយអស់ហើយ - គេហទំព័រ ស្ពានមរតក

Breaking

Friday, February 17, 2023

កន្ទេលធំបន្លំដេក បែកធ្លាយប្រធានក្លឹបគោព្រៃមណ្ឌលគីរី លោក ទូច រស្មី បានឃុបឃិតជាមួយឈ្មួញកាត់ឈើពីក្រៅដឹកចូលក្នុងអាជ្រៀកដើម្បីដឹកចេញទៅក្រៅ ដីព្រៃឈើ របស់រដ្ឋពិតជារលាយអស់ហើយ

 


#ខេត្តមណ្ឌលគិរី
ចេញផ្សាយថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣
ទីលានប្រណាំងរថយន្តOff-Road នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ក្លាយជាទីលានស្តុបឈើនិងជួញដូរឈើយ៉ាងសកម្ម ជាស្ដែងនៅថ្ងៃទី១៦កុម្ភៈ២០២៣នេះ សមត្ថកិច្ចប្រទះឃើញឈើជាច្រើនម៉ែត្រគូប រថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ នៅចំណុចជ្រៀកឈើក្នុងបរិវេណប្រណាំងរថយន្ត Off-Road ដែលមានទីតាំង នៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
   
សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ  ថ្នាក់ខណ្ឌ និងដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អំឡុងពេលចុះល្បាតបានប្រទះឃើញឈើជាច្រើនម៉ែត្រគូប និងជំនាឈើបន្សល់ទុកនៅក្នុងទីតាំងយ៉ាងច្រើន រថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូ១គ្រឿង រួមទាំងរោងតង់ប្រមាណ៤ជំរុំ នៅក្នុងបរិវេន ប្រណាំងរថយន្ត Off-Road ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមសេចក្ដីរាយការណ៍ថា ពេលសមត្ថកិច្ច ទៅដល់ភ្លាមក្រុមជនល្មើសបានរត់ចែកជើងគ្នា បាតជើងសព្រាតចូលព្រៃបាត់ អស់បន្សល់ទុកតែវត្ថុតាង តែយ៉ាងណា ក៏ដោយគេដឹងថា រថយន្តបាកុង ២គ្រឿងនោះ គឺជារបស់ស្រ្ដីឈ្មួញឈើចាស់វស្សាម្នាក់មានឈ្មោះ ចែគា ។
ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដោយទីតាំងមាន អំណោយផល ដែលក្រុមឧក្រិដ្ឋជនព្រៃឈើ បានសហការណ៍ជាមួយម្ចាស់ក្លឹបគោព្រៃ លបលួចធ្វើសកម្មភាពកាប់ឈើ និងដឹកចេញជាយូមកហើយ។

អង្គភាពយើងខ្ញុំបានស្រាវជ្រាវ រកម្ចាស់ទីតាំង ott Road ដែលមានឈ្មោះលោកទូច រស្មី ប្រធានក្លឹបគោព្រៃ 12 motor park មិនមានលេខទូរសព្ទទំនាក់ទំនង។

ក្រោយការត្រួតពិនិត្យវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។










No comments:

Post a Comment

Pages