ឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋអូរដំរីជាង ៥៧០គ្រួសារ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី! - គេហទំព័រ ស្ពានមរតក

Breaking

Friday, June 9, 2023

ឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នឹងពាំនាំសំណូមពររបស់ប្រជាពលរដ្ឋអូរដំរីជាង ៥៧០គ្រួសារ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី!

 



#ខេត្តព្រះសីហនុ

ចេញផ្សាយថ្ងៃសុក៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ហាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី9ខែមិថុនាឆ្នាំ2023 កាលពីរថ្ងៃទី6/6/2023 កន្លងទៅនេះប្រជាជាពរដ្ឋនៅតំបន់អូរដំរី ក្រុម២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាន ទទួលអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគត្តិបណ្ឌិត

ប៊ុនរានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាស់ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និង ឯកឧត្តមបណ្ឌិត 

ដួង តារា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួមជាអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់។

ក្នុងនាមជំនួយការ ឯកឧត្តម បណ្ឌិត ដួងតារា សូមធ្វើសេចក្តីរាយការណ៌ជូន  តាមរបាយកាណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុង ក្រុម21 ភូមិ3សង្កាត់1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាម្ចាស់ដី រាប់រយគ្រួសារ ត្រូវបានសកម្មជនដីធ្លី រំលោភយកដី និង ធ្វើសកម្មភាព អុកឡុកក្លែងឯកសារ ប្រឌិតពាក្យបណ្តឹង ភូតកុហក់ តុលាការ  ធ្វើឲ្យវង្វេង រង្វាន់ ភ័នច្រឡំ  និងចាប់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ តាមបណ្តឹង ជនខិលខូចនៅស្រុកស្ទឹងហាវ។

         ហេតុផលទាំងអស់នេះហើយបានរុញច្រានឲ្យប្រជាជាពលរដ្ឋ រស់នៅក្រុម21 ភូមិ3 សង្កាត់លេខ1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ  មានភាពក្រីក្រលំបាកវេទនា ដោយសារតែពួកសកម្មជនទាំងនោះមករំខាន នេះគឺជាមូលហេតុធ្វើឲ្យបងប្អូនប្រជាពរដ្ឋ រស់នៅទីនេះមានការភ័យខ្លាច និងព្រួយបារម្ភជារៀងរាល់ថ្ងៃ ។ 

       

 តំណាងប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា÷

​១•ប្រជាពលរដ្ឋក្រុម២១​ ភូមិ៣ សង្កាត់១ តំបន់( អូរ​ដំរី​) មាន​ឯកសារ​  ចុះថ្ងៃ​ទី​២៤​ខែ​មិនា​ឆ្នាំ​២០១៤​ បាន​អនុវត្តសាលក្រម​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៨​ ១៩​ ខែ​មិនា​ ឆ្នាំ​២០១៥​ ចំនួន​ផ្ទែ​ដី​ ២៤ហិកតា​ ។ 

​      ២•ប្រជាពលរដ្ឋ​កាន់កាប់​ដី​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ជាប់​ព្រំ​ដី​សាលក្រម​ មិនពាក់​ព័ន្ធ​ទំនាស់​ជាមួយ​សាលក្រម​ ចំនួន​១៨​ហិកតា​ មាន​ការ​ផ្ទេរ​ផ្ទូរលក់​ដូរធម្មតា​មុន​និង​ក្រោយ​ឆ្នាំ​២០១៥​ ។ 

​ ៣.​ ដីជាប់​ព្រំ​បន្ត​ មានចំនួន​ ៧៥ហិកតា​ ម្ចាស់​ដី​ បាន​ដោះ​ដូរ​ ផ្ទេរ​ផ្ទូរ​ កាន់កាប់​ធម្មតា​ មុនឆ្នាំ​២០១៩​ ។ 

​៤.​ ដី​ចំការ​ស្វាយ​ភូមិ​ចាស់​និង​ចំការ​ ឪឡឹក​ ចំនួន​១៨​ហិកតា​ ក៏​មិនមាន​ទំនាស់​ មុន​ឆ្នាំ​២០១៩​ការ​ផ្ទេរ​ផ្ទូរ​  មាន​តាំង​ឆ្នាំ​ ១៩៩៤​រហូត​ដល់​ឆ្នាំ​២០១៧​។

●សរុប​ក្បាល​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​មាន​ចំនួន​៨៨៩ក្បាល​ដី​ មាន​​ឯកសារ​សិទ្ធិ​ប្រេីប្រាស់​កាន់កាប់​ដី​ធ្លី​តាម​មាត្រា​ ៣៨​ ៦៤​ ៦៥​ ៦៩​នែ​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១​ ត្រូវ​បាន​ធានា​ការ​ពារ​ដោយ​ច្បាប់​។ ទី​តាំង​ដី​ទាំង​អស់​នេះ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ក្រុង​ យក​ចិត្ត​ទុក្ខ​ដាក់​ ធ្វើ​បច្ចុប្បន្ន​ភាព​ ប្រវត្តិ​កាន់កាប់​ដី​ ប្រវត្តិ​លក់​ទិញ​ ម្ចាស់ដី​ដេីម​ ម្ចាស់​បន្ទាប់​ នៅ​ក្នុងឆ្នាំ​២០១០​ ២០១២​ ២០១៤​ ច្បាស់​លាស់​រួចហេីយ​ ។






ក្រោយពេល ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត និង ឯកឧត្តម បណ្ឌិតដួង តារា បានទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងតំបន់អូដំរី  លោកទាំងពីរ បានយក​ចិត្ត​ទុក​ដាក់​  ដោយធ្វើកាសហការណ៍ជាមួយ និងផ្លាសប្តូរយោបល់ ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងបានផ្តាំផ្ញើរ ឲ្យអាធរមូល​ដ្ឋាន ក្រុងសង្កាត់​ ធ្វើការទប់​ស្តាត់​ការ​រំលោភ​ដីធ្លី​ ពី​សំណាក់​ជនខិល​ខូច​ បង្កេីត​ជំលោះ​ដី​ធ្លី​ ធ្វើ​ឲ្យអសកម្ម​ជីវភាព​រស់នៅ​របស់​ពលរដ្ឋប្រេីប្រាស់​ដី​ធ្លី​ក្នុង​ដែន​គ្រប់​គ្រង​រដ្ឋបាល​របស់​ខ្លួន​ និងទប់​ស្តាត់​មិនឲ្យ​មាន​សកម្មជនដីធ្លី​ និង​ សកម្មជន​ផ្សេងៗ​ទៀត​មកប្រមូលផ្តុំ នៅក្នុងតំបន់អូដំរី បំផុស​បំផុល​ចលនា​ញ៉ុះញ៉ុងប៉ះពាល់សង្គម​។ 

​ តាមរយៈអ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គសេនាមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែន  ។ 

ប្រជាពលរដ្ឋក្រុម២១​ ភូមិ៣ សង្កាត់១ តំបន់

( អូរ​ដំរី​)សូមធ្វើសំណូមពរដ៏ខ្ពង់ខ្ពស់ ចំពោះសម្តេចទាំងទ្វេរ

 សុំឲ្យអាជ្ញាធរ ខេត្ត ត បណ្តាញទឹក ភ្លើង សុំធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងក្រុម២១​ ភូមិ៣ សង្កាត់១ 

សុំជួយធ្វើផ្លូវ  ដើម្បីឲ្យប្រជាជនក្រុម២១​ ភូមិ៣ សង្កាត់១សង់ផ្ទះសំបែង និងអភិវឌ្ឍន៌ភូមិឲ្យទៅជាមណ្ឌលអេកូទេសចរណ៍ និងសាងសង់សាលារៀនជូនកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងដំបន់អូដំរី អោយស្រស់បំព្រង ។

ប្រជាពលរដ្ឋ បានកោតសរសើ និងដឹងគុណចំពោះវត្តមានដ៏ខ្ពងខ្ពង់របស់ឯកឧត្តម បណ្ឌិត អ្នកឧកញ្ញា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហសេនាមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោសែនបានចំណាយពេលវេលាដ៏មានតម្លៃនាំយកអំណោយមនុស្សធម៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនិងសម្តេច

គក្តិបណ្ឌិតប៊ុន រានី ហ៊ុនសែន ផ្ដល់អំណោយជូនប្រជាពលររដ្ឋកំពុងរងនៅការខ្វះខាតខ្លាំងក្នុងរដូវវស្សារ។ជាពិសេសប្រជាពលរដ្ឋ ដឹង គុណចំពោះ ឯកឧត្តម បណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចអគ្គសេនាមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមគឺជាមន្ត្រី ស្មោះត្រង់ចំពោះបក្សប្រជាជនកម្ពុជា និង គោរពស្រលាញ់ ស្មោះត្រង់ចំពោះសម្តេច តេជោ 

ឯកឧត្ត ដួង តារា តែងតែ ចុះដល់មូលដ្ឋានស្វែងយល់ពីសុខទុក្ខចំពោះប្រជាពលរដ្ឋ បានដោះស្រាយរាល់ទុក្ខកង្វល់ជូនប្រជាពលរដ្ឋ តែងតែជូតទឹកភ្នែកជូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង  ឯកឧត្តម ដួង តារា តែងតែលើកទឹកចិត្ត និងផ្តល់ក្តីសង្ឍឹមក្តីមេត្តាករុណាជូនដល់ប្រជាពលរដ្ឋ មិនថាទីជិតទីឆ្ងាយ លោកបានឆ្លងកាត់ ព្យុះភ្លៀង  មិនថាយប់ឬថ្ងៃ ក៏ ឯកឧត្តមនិងក្រុមការងារមិនដែលរាថយ ឯកឧត្តមបានចុះទៅដល់ទីតាំង ដែលបង្ករទំនាស់រឿងដីធ្លី ឯកឧត្តមមិនដែលជឿងតាមរបាយណ៍ការណ៍ ឬតាមការខ្សឹមខ្សៀវឡើយ ។

 *ឯកឧត្តមបានសិក្សាឯកសារលំអិត រាល់ខ្លឹមសារពាក្យបណ្តឹង និងភស្តុតាង របស់ភាគី

និមួយៗ  ដើម្បីផ្តល់ភាពយុត្តិធម៍ មិនលំអៀងដោយការភ័យខ្លាច ដោយផលប្រយោជន៌ ឬដោយការស្រលាញ់បុគ្គល ណាមួយឡើយ ឯកឧត្តម ដួង តារា មិនបានធ្វើឲ្យភាគីណាអាក់អន់ស្រពន់ចិត្ត នោះទេ បើចាញ់គឺចុះចាញ់ដោយអស់ចិត្ត  ត្បិតរស់នៅ ក្រោមម្លប់សន្តិភាព ទាំងអស់គ្នា មិនបៀតបៀនគ្នាសុខគឺខុសត្រូវគឺត្រូវ មិនទាមទាអ្វី គឺសុំតែឲ្យរាស្ត្របានសុខ ។









No comments:

Post a Comment

Pages