លោកអភិបាលស្រុកស្រែអំបិលកំពុងតែជិះសេះលែងដៃ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, May 10, 2023

លោកអភិបាលស្រុកស្រែអំបិលកំពុងតែជិះសេះលែងដៃ

 



#ខេត្តកោះកុង

ចេញផ្សាយថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣

លោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិលហាក់ដូចជាធ្វើមិនដឹងមិនឮនៅបទល្មើសក្នុងដែនគ្រប់គ្រងរបស់ខ្លួន។ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៣ កន្លងទៅនេះមានក្រុមបុគ្គលមានលុយមានអំណាចចាក់ដីលុបព្រៃលិចទឹកនិងចំណីព្រែកដោយគ្មានលិខិតអនុញ្ញាត នៅចំណុចគល់ស្ពានកំពុងដាំ ស្ថិតក្នុងភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីឡានដឹកដីរត់ឈូឆរ យកដីទៅចាក់លុបមាត់ព្រែកយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរបែរជាមើលមិនឃើញទៅវិញ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាពិនិត្យមើលក្នុងករណីនេះផងទៀន។






សូមបញ្ជាក់ថាក្នុងស្រុកស្រែអំបិលទាំងមូលសំបូរទៅដោយបទល្មើសយ៉ាងច្រើន តែអាជ្ញាធរមន្ត្រីពាក់ព័ន្ធដូចជាត្រូវថ្នាំសណ្ដំរបស់បុគ្គលខ្លះដែលមានលុយមានអំណាច បុគ្គលទាំងនោះចង់ធ្វើអ្វីក៏បានដែរ។ ដូចពាក្យចាស់លោកថា 

#(ស៊ីមុន សងក្រោយ) 

១/ ការធ្វើល្មើសច្បាប់របស់ពួកគេទាំងឡាយ បើគ្មានអ្នកសួរដេញដោលដូចជាអ្នកសារព័ត៌មាន សួរទៅលើមន្ត្រីពាក់ព័ន្ធតែងតែឆ្លើយថាមានច្បាប់តែតាមពិតគ្មានច្បាប់អនុញ្ញាតណាឲ្យលុបដីព្រៃលិចទឹកហ្នឹងដីមាត់ព្រែកទាល់តែសោះ។

២/ ដូចជាលិខិតអនុញ្ញាតឲ្យចាក់បំពេញដីពីរហិចតា បែរជាកាប់ទន្ទ្រានចាក់ដីដល់ ៦/៧ ហិចតាទៅវិញ សួរថាបើគ្មានការបើកដៃពីរសំណាក់អាជ្ញាធរតើអ្នកទាំងនោះអាចធ្វើតាមអំពើចិត្តបានទេ។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)









No comments:

Post a Comment

Pages