(កន្ទេលធំ បន្លំដេក) ព្រៃកោងកាងរាប់រយរាប់ពាន់ម៉ែត្ររងការកាប់បំផ្លាញ វិនាសហិនហោចដោយជនមានលុយមានអំណាច មួយក្ដាប់តូច - គេហទំព័រ ស្ពានមរតក

Breaking

Sunday, June 4, 2023

(កន្ទេលធំ បន្លំដេក) ព្រៃកោងកាងរាប់រយរាប់ពាន់ម៉ែត្ររងការកាប់បំផ្លាញ វិនាសហិនហោចដោយជនមានលុយមានអំណាច មួយក្ដាប់តូច



#ខេត្តកោះកុង

ចេញផ្សាយថ្ងៃអាទិត្យ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ញាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ2023

*សូមគោរពឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរមនីយកម្ម និងសំណង់

*សូមគោរពឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

*សូមគោរពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

*សូមគោរពលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមជ្រាប÷

កាលពីរថ្មីៗកន្លងទៅនេះ មានជនអាងអំណាច កំពុងតែកាប់ព្រៃកោងកាងធ្វើផ្លូវចាក់ដីចូលព្រែក ស្ថិតក្នុង

ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមាខេត្តកោះកុង 

មេឃុំទួលគគីរ កំពុងតែបើកដៃឱ្យបុគ្គលមានលុយមានអំណាចនឹង ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយមិន

គោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កន្លងទៅហាមដាច់ខាតរាល់មន្ត្រីរាជការណាហ៊ានប៉ះពាល់ដីមាត់ព្រែក ដីព្រៃលិច

ទឹក ត្រូវដកខ្លួនចេញជាដាច់ខាត។

ដោយឡែកក្នុង

ភូមិតាចាត ជនមានអំណាចកំពុងតែធ្វើផ្លូវយ៉ាងធំចាក់ដីកាប់ព្រៃកោងកាង ទទឹងប្រហែលជាង 30 ម៉ែត្រ បណ្ដោយរាប់រយម៉ែត្រធ្វើផ្លូវនឹងចាក់ដីចូលទៅក្នុងមាត់សមុទ្រ យ៉ាងអាណាធិបតេយ្យ ដោយសារតែតំបន់នោះជាតំបន់ស្ងាត់ប្រជាពលរដ្ឋភាគច្រើន រស់នៅប្រកបមុខរបរឯភូមិ ទើបជនមានអំណាចហ៊ានធ្វើតាមតែអំពើចិត្ត មិនខ្លាចរអានិងច្បាប់ឡើយ 

ប្រជាពលរដ្ឋរង់ចាំមើលថាតើមានមន្ត្រីពាក់ព័ន្ធរូបណាខ្លះហ៊ានចុះបង្ក្រាបនិងចាត់វិធានការដើម្បីទប់ស្កាត់ទីកន្លែងនោះ។

បើមិនដូច្នោះទេព្រៃកោងកាងរាប់សិបហិចតានិងក្លាយជាវាលរហោដ្ឋាន ដោយសារជនមានអំណាច។ 

(សួរថាប្រជាពលរដ្ឋអាចធ្វើបានទេ?)

ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាជួយចុះពិនិត្យនិងបង្ក្រាបបទល្មើសនេះដើម្បីរក្សាទុកនៅដីព្រៃលិចទឹកដែលជាជម្រកដ៏មានតម្លៃរបស់មច្ឆាជាតិ។




ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។


No comments:

Post a Comment

Pages