រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការពិភាក្សា ត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល នៅតាមបណ្តាក្រុង ស្រុក ទាំង៨ និងវិធានការរដ្ឋបាលសម្រាប់អនុវត្តបន្ត - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, August 11, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការពិភាក្សា ត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល នៅតាមបណ្តាក្រុង ស្រុក ទាំង៨ និងវិធានការរដ្ឋបាលសម្រាប់អនុវត្តបន្ត

កំពង់ឆ្នាំង៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាយ Zoom ស្តីពីការពិភាក្សា ត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាល នៅតាមបណ្តាក្រុង ស្រុក ទាំង៨ និងវិធានការរដ្ឋបាល សម្រាប់អនុវត្តបន្ត ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។


កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ទ្ធចំនួន ៥អង្គភាព និងអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកទាំង ០៨ ដែលរៀបចំតាមប្រព័ន្ធអនឡាយ Zoomផងដែរ៕






 

No comments:

Post a Comment

Pages