ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេត្តបានលើកយករបៀបវារៈចំនួន១០ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរួមមាន៖ ១-មតិថ្លែងបើកអង្គប្រជុំដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣។ ៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទី របៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។
៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវា រដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្តសម្រាប់ ខែសីហា ឆ្នាំ២០២១។ ៦-ពិនិត្យ និងពិភាក្សា លើការកសាងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ទាំង១១។ ៧-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។ ៨-ផ្សព្វផ្សាយ សេចក្ដីណែនាំនិងលិខិតបទដ្ឋាននានា។ ៩-បញ្ហាផ្សេងៗ និងទី១០-មតិបូកសរុប និងបិទអង្គប្រជុំដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
No comments:
Post a Comment