សាលប្រជុំនាយកដ្ឋានលិខិតឆ្លងដែន៖ នៅព្រឹកថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ អ៊ុក គឹមអធិការ ប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខាលិខិតឆ្លងដែនរាជធានី-ខេត្ត ព្រមទាំងលោកនាយការិយាល័យ ចំណុះនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនផងដែល៕
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
No comments:
Post a Comment