អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, August 14, 2021

អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ

យប់ថ្ងៃសុក្រ ទី​១៣ ខែសីហា​ ឆ្នាំ២០២១​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ អមដំណើរដោយ លោកអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ក្នុងភូមិសាស្ត្រខេត្តតាកែវ។ 


នាឱកាសនោះ​ ឯកឧត្តម​ អ៊ូច ភា អភិបាលខេត្ត​ បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ​ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វេីយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំលែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យេីង​ ។ 


គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ ​រយៈពេល​ ០៧ថ្ងៃទៀតចាប់ពីម៉ោង២៣:៥៩នាទី​ ថ្ងៃទី១២​ ដល់ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម៕



 

No comments:

Post a Comment

Pages