អភិបាលខេត្តកែប​ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប - គេហទំព័រ ស្ពានមរតក

Breaking

Thursday, September 2, 2021

អភិបាលខេត្តកែប​ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកែប

ខេត្តកែបៈ​ នៅព្រឹក​ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្តម​ សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​កែប ជាមួយរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សោម​ ពិសិដ្ឋ​  ​អភិបាល នៃគណៈអភិបាលខេត្តកែប​ ព្រមទាំង​លោក លោកស្រី អភិបាលរងខេត្ត លោកនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​  លោកនាយក​ នាយិកាទីចាត់ការ​ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត​ និងមន្រ្តីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកែប​ ។ 


កិច្ចប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាកែប​ នាឱកាសនេះ​ មានរបៀបវារ:សំខាន់ៗរួមមាន៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១

២-សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២៦ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្កីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត

៤-​បញ្ហាផ្សេងៗ៕






 

No comments:

Post a Comment

Pages