មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្ត និងមន្រ្តីក្រោមឱវាទ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) ដែលទើបត្រូវបានកែសម្រួល នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៣ រួមមាន៖
ទី១. ប្រកាសសមាសភាព និងរបៀបរបបធ្វើការងាររបស់ គ.ក.រ
ទី២. ពិនិត្យសម្រេចលើការងារជាអទិភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងបរិបទកូវីដ-១៩
ទី៣. បញ្ហាផ្សេងៗ៕
No comments:
Post a Comment