ខេត្តស្វាយរៀង ឯកឧត្តម បណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានយើងនៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះថា កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំនៅទូទាំងខេត្តស្វាយរៀងមានចំនួនជាង ៦ ម៉ឺននាក់ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
ឯកឧត្តម បណ្ឌិតបានបន្តថា រយៈពេលនៃការចាក់វ៉ាក់សាំងការពារជងឺកូវីដ-១៩មានរយៈពេល ១៤ ថ្ងៃសម្រាប់ដូសទី១និងក្រោយ១៤បន្ទាប់ ចាក់ដូសទី២បន្តទៀតហើយទីតាំងចាក់រដ្ឋបាលខេត្តបានរៀបចំនិងចាប់ផ្តើមចាក់ជូន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។មានតាំងដូចខាងក្រោម (ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖
១- ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២-ក្រុងបាវិត : មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប : មន្ទីរពេទ្យបង្អែកស្វាយទាប
៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាព មេសថ្ងក
៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស - មណ្ឌលសុខភាពអង្គតាសូ - មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈេីទាល។
៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក - មណ្ឌលសុខភាពអំពិល - មណ្ឌលសុខភាពអង្គប្រស្រែ។
សូមបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កុមារ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ស្របពេលដែលរាជរដ្ឋាភិបាលគ្រោងនឹងបេីកសាលាអោយចូលរៀនឡេីងវិញនៅពេលខាងមុខនេះផងដែរ
ជាពិសេសប្អូនប្អូនឬអាណាព្យាបាល ដែលនាំកូនទៅចាក់វ៉ាក់សាំងរក្សាគម្លាតសុវត្ថិភាព តាមក្រសួងសុខាភិបាលដែលបានណែនាំ៕
No comments:
Post a Comment