ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការ កងកម្លាំងយោធា អាវុធហត្ថ ស្នងការនគរបាល អាជ្ញាធរក្រុង/ស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងជន់លិចក្រោមផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំង សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចស្ពានសែសិន និង ផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចនិងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងមកសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕
No comments:
Post a Comment