ភ្នំពេញ÷ស្ត្រីរងគ្រោះម្នាក់បានជិះម៉ូតូចេញចេញពីផ្ទះទៅធ្វើការត្រូវបានជនសង្ស័យនឹងបក្ខពួកធ្វើសកម្មភាពឆក់យកកាបូបរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល បណ្ដាលឱ្យជនរងគ្រោះដួលរងរបួសរលាត់ដៃជើង ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង១៣នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ តាមបណ្ដោយផ្លូវថ្នល់រទេះភ្លើង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានជនសង្ស័យឆក់កាបូបនឹងទូរសព្ទដៃចំនួនមួយគ្រឿងរួមជាមួយនឹងលុយ៨០០ដុល្លាដែលមាននៅក្នុងកាបូបរួមទាំងសម្ភារៈផ្សេងៗខ្លះទៀតនោះផងដែរ។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីស្រ្តីរងគ្រោះរាបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GY-4615ចេញមកពីរផ្ទះរួចក៏បានជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវថ្នល់រទះភ្លើងខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យរួមជាមួយនិងបក្ខពួករបស់គេ ជិះម៉ូតូម៉ាក់ឌ្រីមសងពណ៌ខ្មៅ មិនចាំស្លាកលេខជិះមកអែបក្បែរហើយក៏បានធ្វើសកម្មភាពឆក់យកកាបូបដៃរបស់គាត់បានសម្រេចតែម្ដង ហើយក៍ព្យាយាមជិះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែជនរងគ្រោះជាមួយនឹងម៉ូតូដួលរលាត់ដៃនឹងជើង តែម្នាក់ឯង។
សូមបញ្ជាក់ថានៅក្នុងកាបូបដែលជនសង្ស័យបានឆក់យកទៅនោះរួមមានទូរសព្ទដៃម៉ាកសេវែនផ្លើសមួយគ្រឿងនិងលុយចំនួន៨០០ដុល្លា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីពិនិត្យមើលជនរងគ្រោះរួមជាមួយនឹងម៉ូតូចំណែកជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ក៏ទំនាក់ទំនងទូរស័ព្ទហៅក្រុមគ្រួសារមកយកទៅព្យាបាលរបួសដោយខ្លួនឯង ដូច្នេះសូមអាជ្ញាធរដែលពាក់ព័ន្ធខណ្ឌពោធិ៍សែនជ័យជួយមើលក្មេងទំនើងនិងចោលឆក់ទាំងនេះផងដើម្បីភូមិឃុំសុវត្ថិភាព។
No comments:
Post a Comment