រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា កំណត់ និងបំពេញបន្ថែមនូវសូចនាករ នៃការវាយតម្លៃទីក្រុងស្អាត សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, October 13, 2021

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សា កំណត់ និងបំពេញបន្ថែមនូវសូចនាករ នៃការវាយតម្លៃទីក្រុងស្អាត សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារទី១២ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា កំណត់ និងបំពេញបន្ថែម នូវសូចនាករ នៃការវាយតម្លៃទីក្រុងស្អាត សម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង។


លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា ៖

១-រដ្ឋបាលក្រុងខេមរភូមិន្ទ យកចិត្តទុកដាក់រៀបចំបំពេញឯកសារដែលតម្រូវដោយសូចនាករវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១-២០២៤

២-មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសហការជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីធានាថាក្រុមការងារទទួលបានឯកសារពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ពិនិត្យ និងវាយតម្លៃ

៣-ការសម្រេចកាលបរិច្ឆេទចុងក្រោយ នៃការទទួលឯកសារទិន្នន័យពីតាមបណ្តាមន្ទីរ-អង្គភាព (ក្រសួងទេសចរណ៍ កំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១)៕








 

No comments:

Post a Comment

Pages