អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះនាំយកស្បៀងអាហារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារអតីតយុទ្ធជន ៣០០គ្រួសារ - គេហទំព័រ ស្ពានមរតក

Breaking

Monday, October 4, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះនាំយកស្បៀងអាហារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារអតីតយុទ្ធជន ៣០០គ្រួសារ


ព្រឹកថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះនាំយកអំណោយជាស្បៀងអាហារជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ទៅផ្តល់ជូនគ្រួសារអតីតយុទ្ធចំនួន ៣០០ គ្រួសារ រស់នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ដីការ៉េពីរ ស្ថិតក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ស្បៀងអាហារដែលនាំយកមកប្រគល់ជូនបងប្អូនពុកម៉ែអតីតយុទ្ធជននាពេលនេះគឺជាការឆ្លើយតបទៅនឹងការក្រើនរំលឹករបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់ឱ្យរូបលោកនិងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ត្រូវចុះជាប់ជាប្រចាំដើម្បីស្វែងយល់ពីតម្រូវការសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ឱ្យមានសព្វគ្រប់បែបយ៉ាងដូចជាលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។ 

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវ បន្តសាមគ្គីភាព សណ្តោសប្រណីគ្នា ស្រឡាញ់គ្នាដូចគ្រួសារតែមួយ ចេះជួយប្រាស្រ័យគ្នា និងត្រូវបន្តការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំផងដែរ។

បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក ផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនាឱកាសនេះ៕




 

No comments:

Post a Comment

Pages