ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​ ចុះសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ៧៤​ខ្នង​ផ្ទះ​ នៅស្រុកបន្ទាយមាស - គេហទំព័រ ស្ពានមរតក

Breaking

Saturday, October 23, 2021

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​ ចុះសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ៧៤​ខ្នង​ផ្ទះ​ នៅស្រុកបន្ទាយមាស

នារសៀល​ថ្ងៃ​សុក្រ ទី២២ ខែតុលា​ ឆ្នាំ​២០២១ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​​​ និង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពត​ បាន​អញ្ជើ​ញ​ សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ជូន​ដល់គ្រួសារ​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៤​ ខ្នង​ផ្ទះ​ នៅស្រុក​បន្ទាយ​មាស​។ 


ពិធី​នេះ​​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ធំ​ភ្នំ​ល្ងៀង​ ដោយ​មាន​ការ​ចូល​រួម​ពី​ អភិបាល​រង​ខេត្ត​ លោក​ លោក​ស្រី​ សមាជិក​ សមាជិកា​ គណៈ​កម្មាធិការ​សារខា​ មន្ត្រី​សាលា​ស្រុក​ អជ្ញាធរ​ភូមិ​ ឃុំ​ ទីប្រឹក្សា​យុវជន​ យុវជន​កាកបាទក្រហម​កម្ពុជា​ អ្នក​ស្ម័គ្រចិត្ត​ ក្រុម​ប្រតិបត្តិ​សារខា​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។ 


អំណោយ​ផ្ដល់​ជូន​គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ 

-អង្ករ​២៥​ គីឡូក្រាម​ សរុប ១.៨៥០ គ.ក

-មី​ ចំនួន០១​កេស​ សរុប ៧៤កេះ

-ត្រី​ខ​ កំប៉ុង​ ចំនួន​០១​ យួរ​ សរុប ៧៤ យួរ

-ទឹក​ត្រី​០១​យួរ​ សរុប ៧៤ យួរ

-ម៉ាស់​ក្រណាត់​ ចំនួន​១០​ ម៉ាស់​ សរុប ៧៤០ម៉ាស់

-និង​តង់​ចំនួន​១​ សរុប៧៤តង់

-គ្រួសារប៉ះពាល់ធ្ងន់ធ្ងរចំនួន១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០ម៉ឺន សរុប២.២០០.០០០៛

-គ្រួសារប៉ះពាល់មធ្យមចំនួន១៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ១០ម៉ឺនរៀល សរុបថវិកា១.៧០០.០០០៛

-គ្រួសារប៉ះពាល់ស្រាលចំនួន៤៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៥ម៉ឺនរៀល សរុបថវិកា ២.៣០០.០០០៛

-ទីប្រឹក្សាយុវជន កាកបាទក្រហម ចំនួន០១ នាក់ ឧបត្ថម្ភ ២ម៉ឺនរៀល

-យុវជនកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល 

-អ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន០៤ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ២ម៉ឺនរៀល 

-នគរបាលចំនួន ១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល

-អាវុធហត្ថ ០៥ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល

-ប្រជាការពារចំនួន១០នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភ ២ម៉ឺនរៀល៕







 

No comments:

Post a Comment

Pages