ខេត្តព្រះសីហនុ÷ អ្នកនៅកន្លែងកើតហេតុបានអោយដឹងថា មានមនុស្សប្រុសស្រីចំនួន០៥នាក់ នាំគ្នាចុះលេងទឹកសមុទ្រទាំមានរលកធំៗ ខ្យល់ក៏ខ្លាំង នៅត្រង់ចំណុចម្តុំដើមឈើចាំស្នេហ៍ ក៏ត្រូវរលកធំបោកពន្លិចអ្នកទាំង៥ ចូលទៅក្នុងទឹកសមុទ្របាត់ឈឹង ក្រោយមកត្រូវបានរកឃើញ២នាក់ ដោយម្នាក់បានស្លា.ប់ និងម្នាក់ទៀតកំពុងជួយសង្គ្រោះ ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៣:២៥នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតក្នុងសង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះទី១ មានឈ្មោះ លេង ស្រី ឌៀប ភេទស្រី អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ ទី២ មានឈ្មោះ លេង ជ្រូក ភេទប្រុស អាយុ១៩ឆ្នាំ នៅផ្ទះ ទី៣ មានឈ្មោះ លេង ជីតា ភេទស្រី អាយុ១៦ឆ្នាំ ជាកម្មការិនីរោងចក្រ ទី៤ មានឈ្មោះ លេង ដាវ ភេទប្រុស អាយុ១៤ឆ្នាំ នៅផ្ទះ នឹងទី៥ មានឈ្មោះ លេង ជា ភេទប្រុស អាយុ១១ឆ្នាំ អ្នកទាំង០៥នាក់ ជាបងប្អូននឹងគ្នាបង្កើតគ្នា បច្ចុប្បុន្នរស់នៅក្នុង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលរកឃើញមានម្នាក់ឈ្មោះ លេង ស្រី ឌៀប ត្រូវបានស្លា.ប់បា.ត់ប.ង់ជីវិតទៅហើយ ចំណែកម្នាក់ទៀតមានឈ្មោះថា លេង ជ្រូក កំពុងតែធ្វើការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចនិងក្រុមលោកគ្រូពេទ្យ។
ភ្លាមៗនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ បានបញ្ជូនកងកម្លាំង GTVC រួមទាំងអូប័រចំនួន២គ្រឿង ដើម្បីចុះជួយស្វែងរកអ្នកដែលបានលង់លិចបាត់ខ្លួនទាំង០៣នាក់នោះបន្ថែមទៀត ។
No comments:
Post a Comment