លោក វី ពិតជាខ្លាំងមែនដឹកប្រេងគេចពន្ធទាំងទូកៗ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, November 11, 2021

លោក វី ពិតជាខ្លាំងមែនដឹកប្រេងគេចពន្ធទាំងទូកៗ

 


#ស្រុកស្រែអំបិល

ចេញផ្សាយថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១ សូមគោរពលោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង

សូមមេត្តាជ្រាប÷

លោកអភិបាលស្រុកស្រែអំបិល ជាពិសេសរដ្ឋាករគយស្រុកស្រែអំបិល លោក វីដែលសកម្មដឹកប្រេងគេចពន្ធចូលតាមព្រែកស្រែអំបិលបូមដាក់ពុយខៀវៗជាច្រើន នឹងចូលក្រោយផ្ទះផ្ទះដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងជារៀងរាល់ថ្ងៃយប់ ដោយមិនមានការខ្លាចរអែង ឬក៏ដោយសារលោកវីជាមនុស្សជើងខ្លាំងខាងរកស៊ីប្រេងគេចពន្ធទើបសមត្ថកិច្ចមិនហ៊ានចាត់វិធានការបង្ក្រាប

តាមប្រភពពីប្រជាពលរដ្ឋថាលោក វី ប្រហែលរត់ការបង់ខែឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្រុកហើយមើលទៅទើបនឹងការបង្ក្រាបម្ដងសោះ។

ពួកគាត់បន្តទៀតថារកស៊ីប្រេងគេចពន្ធឆាប់មាន ដោយសារមិនបានបង់ពន្ធជូនរដ្ឋហើយក្នុងពេលបច្ចុប្បន្ននេះប្រេងកំពុងតែឡើងថ្លៃ ដោយសារស្ថានីយបាទបង់ពន្ធត្រឹមត្រូវទើបលក់ក្នុងតម្លៃថ្លៃ តែបើដូចលោក វី រកស៊ីប្រេងគេចពន្ធប្រាកដជាលក់តំលៃថោកជាងទីផ្សារទើបមួយថ្ងៃៗ លោក វី ដឹកប្រេងចេញពីផ្ទះនិងព្រែកដែលជាកន្លែងស្តុកប្រេងនៅឯមាត់ព្រែកក្បែរស្ពានស្រែអំបិល។  

បញ្ជាក់លេខ មានទូរស័ព្ទខលមកអង្គភាពយើងថាគាត់ឈ្មោះ  វី 060.608787 


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តក្នុងកាដឹកប្រេងគេចពន្ធចូលមកស្ទុករួចដឹកចេញចែកចាយលក់បន្តនោះទេ អង្គភាពយើងខ្ញុំនឹងធ្វើការបកស្រាយសារជាថ្មីរៀងរាល់ម៉ោងធ្វើការ

(រឹះគន់ក្នុងន័យស្ថាបនា)។

(មាន ត)






No comments:

Post a Comment

Pages