អជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក - គេហទំព័រ ស្ពានមរតក

Breaking

Thursday, November 25, 2021

អជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម លឹម សុខតូ អភិបាលរងខេត្ត ជាតំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងមានការចូលរួមពីមន្ទីរ-អង្គភាពភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈអភិបាលក្ក្រុង-ស្រុកទាំងប្រាំ លោកមេឃុំ-ចៅសង្កាត់មេឃុំ-ចៅសង្កាត់ និងសិស្សានុសិស្សបានអញ្ជើញចូលរួមផងដែរ។


យុទ្ធនាការនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមសហការដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ។ យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តឧត្ដរមានជ័យ រៀបចំឡើង​ដើម្បីអប់រំផ្សព្វផ្សាយ និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់​ឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះ​ថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។


លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការកើនឡើងគួរឱ្យកក់សម្គាល់នៅរយៈពេលកន្លងមកថ្មីៗនេះ លោកជំទាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាពក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ៕








 

No comments:

Post a Comment

Pages