ក្រុមអ្នកលេងកាំបិតធំមួយក្រុមបានបាត់ខ្លួនយូរហើយឥឡូវទើបតែនឹងរកឃើញ ឃាត់ខ្លួនក្រុម អ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន នៅស្រុកមង្គលបូរី... - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, November 16, 2021

ក្រុមអ្នកលេងកាំបិតធំមួយក្រុមបានបាត់ខ្លួនយូរហើយឥឡូវទើបតែនឹងរកឃើញ ឃាត់ខ្លួនក្រុម អ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន នៅស្រុកមង្គលបូរី...

បន្ទាយមានជ័យ÷កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកមង្គលបូរី ចុះបង្ក្រាបក្រុមកក្មេងស្ទាវមួយក្រុម ជាអ្នកលេងកាំបិទដាវ ទាំងជក់និងលក់គ្រឿងញៀន ចំនួន៧នាក់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ


ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា បន្ទាប់ពីលោកបានដឹកនាំកម្លាំងល្បាត ដល់ចំណុចភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ជួបក្រុមជនសង្ស័យ5នាក់ ដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ថង់តូច,កាំបិត៧,ទូរស័ព្ទដៃចំនួន៣គ្រឿង។


យោងតាមការបំភ្លឺរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់ទៀតបន្ថែមទៀត។


១.ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ.

២.ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន ៤៨គ្រាប់,កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន,ឧបករណ៍សម្រាប់ច្រកថ្នាំញៀន១ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះសរុបមានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្សមានចំនួន8ដើម។


បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតតាងត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿងបញ្ជូនបន្តទៅជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី។



 

No comments:

Post a Comment

Pages