រថយន្តដឹកក្ដាកុងផ្លាកកេមួយគ្រឿងបើកគេចពីគេរេចង្កូតធ្លាក់ចូលទៅក្នុងស្រះក្រឡាប់ផ្ងាជើងចាក់ក្ដាកុងផ្លាកកេចោលអណ្ដែតពេញទឹក... - គេហទំព័រ ស្ពានមរតក

Breaking

Thursday, November 11, 2021

រថយន្តដឹកក្ដាកុងផ្លាកកេមួយគ្រឿងបើកគេចពីគេរេចង្កូតធ្លាក់ចូលទៅក្នុងស្រះក្រឡាប់ផ្ងាជើងចាក់ក្ដាកុងផ្លាកកេចោលអណ្ដែតពេញទឹក...

ភ្នំពេញ÷រថយន្តដឹកក្ដាកុងផ្លាកកេមួយគ្រឿងបើកគេចពីរថយន្តមួយគ្រឿងទៀតដែលបើកបរបញ្ចាស់ទិសគ្នាក៍បានរេចង្កូតរអិលធ្លាក់ចូលទៅក្នុងស្រះក្រឡាប់ផ្ងាជើងចាក់ក្ដាកុងផ្លាកកេចោលអណ្ដែតពេញទឹករងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈនឹង១៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចនិងភូមិក្រពើទ្រោម ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ!


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-2319 ដឹកក្ដាកុងផ្លាកកេប្រហែលជាង២០០សន្លឹកបើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍បានបើកគេចគ្នាជាមួយរថយន្ដមិនចាំម៉ាកនិងស្លាកលេខមួយគ្រឿងបើកបរបញ្រ្ចាស់ទិសដៅគ្នា ទើបបណ្ដាលឲ្យរថយន្តកូរ៉េដឹកក្ដាកុងផ្លាកកេរេចង្កូតរអិលធ្លាក់ចូលទៅក្នុងស្រះក្រឡាប់ផ្ងាជើងឡើងលើរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តដែលបានក្រឡាប់នេះគ្មានរងការប៉ះពាល់ទៅដល់សម្បត្តិសាធារណៈ និងមិនមានរងការគ្រោះថ្នាក់ទៅដល់មនុស្សទេនោះទើបសមត្ថកិច្ច អនុញ្ញាតឲ្យម្ចាស់ហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។






 

No comments:

Post a Comment

Pages