ខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅទីតាំងសំណង់វិមានឯករាជ្យដែលទើបសាងសង់រួចរាល់ជាស្ថាពរ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, November 10, 2021

ខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅទីតាំងសំណង់វិមានឯករាជ្យដែលទើបសាងសង់រួចរាល់ជាស្ថាពរ

មណ្ឌលគិរី៖ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមយុវជន បានជួបជុំក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ ថ្ងៃ០៩វិច្ឆិកា១៩៥៣ - ០៩វិច្ឆិកា ២០២១ មានរយៈពេល៦៨ឆ្នាំ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិ បូរណភាពទឹកដីពីប្រទេសបារាំង និងរំដោះយកមកវិញនៅបណ្ដាខេត្តមួយចំនួនពីប្រទេសជិតខាងផងនោះ។ 

ដើម្បីរលឹកទៅដល់ស្នាព្រះហស្ដ​របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលទ្រង់បានធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដោយ​លះបង់​ទាំង​កម្លាំង​ព្រះកាយពល និង​ទាំង​កម្លាំង​ព្រះ​បញ្ញាញាណ ដើម្បី​ទាមទារ​ឯករាជ្យ​ពេញ​បូរិ​បូណ៍ពី​បារាំង ជូន​ជាតិ​មាតុភូមិ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានសាងសង់សំណង់វិមានឯករាជ្យដ៏ល្អប្រណិតមួយ នៅចំកណ្ដាលក្រុងសែនមនោរម្យ ដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ​ និងចង់ឲ្យកូនខ្មែរគ្រប់រូបចង់ចាំជានិច្ចនូវព្រះគុណូបការ:ដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតន​កោដ្ឋ ដែលបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់ជាតិ មាតុភូមិ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ។

​នៅក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៨ដែលប្រារព្ធធ្វើឡើងនៅខេត្តមណ្ឌលគិរី លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ក៏បានថ្លែងជូនអង្គពិធីអំពីប្រវត្តិនិងអត្ថន័យរបស់ថ្ងៃ០៩វិច្ឆិកាផងដែរ ដោយព្រះបាទនរោត្តម សីហ​នុ តែង​រិះរក​គ្រប់​លទ្ធភាព ដើម្បី​រំដោះប្រទេស​ជាតិ ពី​អាណានិគម​បារាំង​។ ចំណែក​បារាំង​នាពេលនោះ បាន​បន្ថែម​ទ័ព​មក​កម្ពុជា​យ៉ាងច្រើន ដើម្បី​ទប់ទល់​ការ​បះបោរ​។ ដោយ​យល់​ថា ការទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការតស៊ូ​តាម ផ្លូវ​ទូត ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។

ប្រទេស​កម្ពុជាបាន​ស្ថិត​នៅ​ក្រោម​អាណានិគមនិយម​បារាំង អស់​ជិត​មួយ​សតវត្ស គឺ​៩០​ឆ្នាំ​ដោយ​គិត​ចាប់ពីឆ្នាំ​១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​។ ក្នុងឆ្នាំ​១៩៤៩ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង ១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩ ដដែល​ព្រះ​អង្គ បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នូវ​ឯករាជ្យ​របស់ព្រះរាជា​ណាចក្រ​កម្ពុជា ​។ ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហ​នុ ព្រះ​អង្គ​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច ទាមទា​រកេត​ន​ភ​ណ្ភ ឯករាជ្យ១០០%ជូន​ជាតិ​មាតុភូមិ ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នាព្រះ​ហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះ​អង្គ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស បាន​ថ្វាយ​ព្រះ​កិត្តិនាម ព្រះ​អង្គជា «​ព្រះ​មហា​វីរបុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ​»​៕

គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកា​ នេះ​ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា​ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ  «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕
















 

No comments:

Post a Comment

Pages