លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ នៅខេត្តស្វាយរៀង - គេហទំព័រ ស្ពានមរតក

Breaking

Monday, November 22, 2021

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ ពី ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ នាព្រឹក ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។​ 


លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជួយដល់ការងារមនុស្សធម៌ក្នុងខេត្តស្វាយរៀង ក្នុងដំណាក់កាលដែលយើងទាំងអស់គ្នាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងអស់គ្នា ។


អំណោយដែលទទួលបាននាថ្ងៃនេះ រួមមាន ៖ អង្ករ ២តោន ទឹកត្រី ១៥យួរ និងទឹកស៊ីអ៊ីវ ១៥យួរ និងត្រីខកំប៉ុង ២កេសធំ ៕





 

No comments:

Post a Comment

Pages