រថយន្តមួយគ្រឿង ត្រូវបានគេប្រទះឆាបឆេះអស់ នៅសល់តែគ្រោងដែក និងមានមនុស្សម្នាក់ស្លា.ប់ក្នុងរថយន្ត នៅផ្លូវ វិមានឈ្នះឈ្នះ - គេហទំព័រ ស្ពានមរតក

Breaking

Monday, November 8, 2021

រថយន្តមួយគ្រឿង ត្រូវបានគេប្រទះឆាបឆេះអស់ នៅសល់តែគ្រោងដែក និងមានមនុស្សម្នាក់ស្លា.ប់ក្នុងរថយន្ត នៅផ្លូវ វិមានឈ្នះឈ្នះ

ភ្នំពេញ៖ រថយន្តមួយគ្រឿងត្រូវបានឆាបឆេះអស់ទាំងស្រុង ដោយបន្សល់ទុកតែគ្រោងដែក ហើយអ្វីដែលនឹកស្មានមិនដល់គឺមានមនុស្សម្នាក់បានឆេះស្លា.ប់នៅក្នុងរថយន្តទៀតផង ។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦:៣០នាទីព្រឹក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ត្រងចំណុច ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


រថយន្តដែលឆាបឆេះម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9736 ជនរងគ្រោះ ស្លា.ប់ក្នុងរថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ តែគេសង្ស័យជាមនុស្សប្រុស ព្រោះថា ភ្លើ.ងឆេះស្លា.ប់ខ្លោ.ចស.ល់តែ.គ្រោ.ងឆ្អឹ.ង ។


បើតាមប្រភពពីប្រជាពលរដ្ឋ បាបឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះពីលិចទៅកើត ដល់ចំណុចកើតហេតុ មានផ្សែងហុយភ្លើងឆេះខ្មួល រេចង្កូតធ្លាក់ផ្លូវ ស្មានតែអ្នកបើកបរចេញផុតហើយ រហូតដល់ភ្លើងរលត់ទៅវិញ ទើបឃើញជនរងគ្រោះស្លា.ប់ក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍តែអ.កុសលបុរសខាងលើត្រូវបានស្លា.ប់បាត់ប.ង់ជីវិ.តទៅហើយ។


តាមប្រភពព័ត៌មានពី លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ តាមប្រភពដែលគាត់ប្រមូលបាន គឺថារថយន្តដែលឆាបឆេះនេះ កើតឡើងតាំងពីវេលាម៉ោងប្រមាណជាង៣ទាបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ តែកម្លាំងជំនាញរបស់លោកមិនទទួលបានព័ត៌មាននោះទេ  ទើបរហូតមកវេលាម៉ោង៦ព្រឹកទើបកម្លាំងជំនាញទទួលបានថាមានករណីឆេះរថយន្តនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ បានចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ តែអកុលទៅដល់រថយន្តឆេះអស់និងបណ្ដាលឲ្យមានមនុស្សស្លា.ប់ម្នាក់ក្នុងរថយន្តបាត់ទៅហើយ នៅសល់តែភ្លើងនិងផ្សែងបន្តិចបន្តួចប៉ុណោះ។ ក្នុងប្រតិការនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ចំនួន១គ្រឿង។ 


ចំណែកមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត មិនទាន់អាចសន្និដ្ឋានបានថាជាករណីអ្វីឲ្យច្បាស់នៅឡើយទេតែទោះយ៉ាងណាសមត្ថកិច្ច នៅតែស្រាវជ្រាវរកប្រភពនៃដើមទងហើយនិងសាច់ញាតិក្រុមគ្រួសារនៃសពឲ្យទាល់តែឃើញ ដើម្បីប្រគល់សពទៅឲ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។







 

No comments:

Post a Comment

Pages