មន្រ្តីយោធាម្នាក់ខឹងនឹងស្រីស្នេហ៍មិនព្រមទៅជាមួយដកកាំភ្លើងបាញ់១ៈគ្រាប់ដើម្បីរំសាយកំហឹង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន... - គេហទំព័រ ស្ពានមរតក

Breaking

Saturday, November 6, 2021

មន្រ្តីយោធាម្នាក់ខឹងនឹងស្រីស្នេហ៍មិនព្រមទៅជាមួយដកកាំភ្លើងបាញ់១ៈគ្រាប់ដើម្បីរំសាយកំហឹង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន...

សៀមរៀប÷មន្រ្តីយោធាកងវិស្វកម្មរបស់ក្រសួងការពារជាតិម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបសហការគ្នានឹងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានដោយសារតែបានបាញ់បោះនៅក្នុងហាងមួយកន្លែងមាន ឈ្មោះថាម៉ែក្មេកប្រាំ ដោយសារតែរឿងទំនាស់ពាក្យសម្ដីគ្នាជាមួយនឹងស្រីស្នេហ៍របស់ខ្លួន ។


លោកវរៈសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់មកដលសាព័ត៏មានយើងឲ្យដឹងថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នឹង លោកឧត្តមសេនីយ៍ត្រី ភីង ចិន្ដារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ រួមជាមួយនឹង លោក វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាប បានធ្វើការសហការគ្នាបើកការស្រាវជ្រាវ នៅក្នុងករណីផ្ទុះអាវុធនេះ កាលពីវេលាម៉ោង១០នឹង០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខនឹងភោជនីយដ្ឋាន ស្នាដៃម៉ែក្មេកប្រាំ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។


យោងតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ប្រាប់មកដល់សមត្ថកិច្ចឲ្យដឹងថាជនបង្កត្រូវបានស្វែងរកឃើញហើយមាន ឈ្មោះ កែវ វី ភេទប្រុស អាយុ៣៧ ឆ្នាំ មានមុខរបរធ្វើជាទាហ៊ាន នៅកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រូបគេគឺជាភ្ញៀវចូលមកផឹកស៊ីនៅក្នុងហាង យីហោ ស្នាដៃម៉ែក្មេកប្រាំ ស្រាប់តែ ឈ្មោះ កែង វី ម្នាក់នេះក៍មានទំនាស់ពាក្យសម្ដីគ្នាជាមួយនឹងនារីដែលជាសង្សារ នៅពេលដែលរូបគេចេញមកដល់ខាងមុខហាង ដែលជាកន្លែងសម្រាប់ចតម៉ូតូនោះ ជនសង្ស័យក៍បានធ្វើសកម្មភាពដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះមកបាញ់ខ្ទប់ទៅលើដីចំនួន១ៈគ្រាប់រួចឡើងជិះរថយន្តជាមួយនឹងមិត្តភ័ក្ររបស់គេគេចខ្លួនទៅបាត់តែម្ដង ចំណែកនារីរងជាសង្សារបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅដែរមុនក្រោយគ្នាបន្តិច។


ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះទៅដល់ត្រួតពិនិត្យមើលនៅទីតាំងកន្លែងកើតហេតុ បានឃើញវត្ថុតាង

រួមមាន(សំបកកន្ទុះចំនួន១ៈ) ដែលសមត្ថកិច្ចបានរកឃើញនៅនឹងកន្លែងកើតហេតុ វេលាម៉ោង២ៈនឹង៣០នាទីឈានចូលថ្ងៃទី៤ៈ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ហើយក៍បានធ្វើការស្រាវជ្រាវដើម្បីនាំ ឈ្មោះ កែវ វី យកមកធ្វើការសាកសួរ ។


លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ធាន នគរបាលខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមចម្លើយរបស់ ឈ្មោះ កែវ វី បានឆ្លើយថារូបគាត់គឺជាទាហា៊នរបស់កងវិស្វកម្ម នៃក្រសួងការពារជាតិដោយបានចុះបេសកកម្មមកធ្វើផ្លូវនៅក្នុងខេត្តសៀមរាប បានចំនូន៣ៈថ្ងៃមកហើយ នៅវេលាម៉ោង០៩នឹង០០នាទីនាយប់ ថ្ងៃទី៣ៈ ខែវិច្ឆិកាម្សិលមិញ រូបគាត់ជាមួយនឹងសង្សារ ឈ្មោះ ឈួន ចាន់ឌឿន ហៅនី ភេទស្រី អយុ២៧ឆ្នាំ បាននាំគ្នាជិះម៉ូតូគេផឹកស៊ីជាមួយនឹងមិត្តភ័ក្រ នៅក្នុងហាងម៉ែក្មេកប្រាំ ក្នុងខេត្តសៀមរាប រហូតដល់ម៉ោង១០នឹង០០នាទីយប់ ថ្ងៃខែឆ្នាំដដែលក៍បានចេញពីកន្លែងផឹកស៊ី ហើយដើរចេញមកកន្លែងចតម៉ូតូក្នុងគោលបំណងទៅកន្លែងដេកវិញរួចក៏បានហៅឱ្យសង្សាររបស់គាត់ ឈ្មោះ ឈួន ចាន់ឌឿន ឡើងម៉ូតូក៏ប៉ុន្តែរូបគេមិនព្រមពេលនោះមករូបគាត់ជាមួយនឹងសង្សារក៏បានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ទើបរូបគាត់ខឹងពេកក៍បានដកកាំភ្លើងខ្លីពីចង្កេះម៉ាក Glock-19 បាញ់សំឡុតចំនួន១ៈគ្រាប់ខ្ទប់ទៅលើដី បន្ទាប់ពីបាញ់រួចហើយរូបគាត់ក៏បានឡើងរថយន្តម៉ាកLuxes 570 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរដ្ធ-06 2-9998 ជាមួយនឹងមិត្តភ័ក្រចេញដំណើរទៅបាត់ ចំណែកសង្សាររបស់គាត់ក៍បានឡើងជិះម៉ូតូចេញទៅបាត់ពីកន្លែងកើតហេតុនោះតែម្ដងទៅ ។


បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការរដ្ធាននគរបាល ខេត្តសៀមរាប កំពុងរៀបចំ កសាងសំណុំរឿងដើម្បីចាត់វិធានការជឿតាមនិតិវិធីច្បាប់។







 

No comments:

Post a Comment

Pages