ទីតាំងល្បែងសុីសងហ្គេមអនឡាញមួយកន្លែង កំពុងដំណើរការយ៉ាងរលូនក្នុងខ័ណ្ឌ៧មករា! - គេហទំព័រ ស្ពានមរតក

Breaking

Sunday, November 21, 2021

ទីតាំងល្បែងសុីសងហ្គេមអនឡាញមួយកន្លែង កំពុងដំណើរការយ៉ាងរលូនក្នុងខ័ណ្ឌ៧មករា!


 ភ្នំពេញ÷ទីតាំងណេត អត់យីហោមួយកន្លែង សង្ស័យអត់ច្បាប់ ស្ថិតនៅផ្សារឌុយម៉ិច ផ្ទះលេខ៥១Eo ផ្លូវ ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា កំពុងបើកល្បែងស៊ីសងតាមអនឡាញ Joker និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀតយ៉ាងរលូន។


តាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានឲ្យដឹងថា ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនោះ បើកទទួលភ្ញៀវលេងទាំងយប់ទាំងថ្ងៃ ជាពិសេសសម្បូរទៅដោយជនមានប្រវត្តិមិនល្អ គ្មានមុខរបរពិតប្រាកដ ចូលទៅលេងហ្គេម Joker យ៉ាងសប្បាយ ដោយ​គេពុំឃើញអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ឡើយ។


ប្រជាពលរដ្ឋដែលរស់នៅជិតនោះ បានបន្តទៀតថា រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពួកគាត់ ជាពិសេសគឺនៅពេលយប់ ព្រោះទីតាំងណេតបង្កប់ល្បែងស៊ីសងខុសច្បាប់កំពុងបើកដំណើរការយ៉ាងរលូននៅក្នុងមូលដ្ឋានពួកគាត់កំពុងរស់នៅ និងសំបូរទៅដោយជនញៀនល្បែងដែលមានសភាព ស្លេកស្លាំងដូចជនញៀនថ្នាំ។


ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់មនោរម្យ ស្នេហ៍សំណូមពរទៅដល់លោក លឹម ភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា និងលោកនេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា សូមមេត្តាជួយទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕

No comments:

Post a Comment

Pages