រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, December 9, 2021

រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ

ព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែធ្នូ ឆ្នាំ២០២១ សាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ។


កិច្ចប្រជុំមានរបៀបវារៈ

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត។

៣-បញ្ហាផ្សេងៗ។


ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងក្រចេះ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕







 

No comments:

Post a Comment

Pages