រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង - គេហទំព័រ ស្ពានមរតក

Breaking

Saturday, December 4, 2021

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ចាន់ លំផាត់ សមាជិកកណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសទទួល ស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង គឺឯកឧត្តម ស្វាយ សំអ៊ាង ជំនួសឯកឧត្តម ម៉ុម សារឿន ត្រូវបានផ្ទេរទៅអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងប្រកាស លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច ជា អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។ ពិធីប្រកាសទទួលស្គាល់នេះធ្វើឡើង នៅសាលប្រជុំធំសាលាខេត្ត។


ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ឯកឧត្តម ចាន់ លំផាត់ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនអតីតយុទ្ធជនចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០ Kg មីជាតិ ១ កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១ យួ ត្រីខកំប៉ុង ១ យួរ នឹង ថវិកា ៦០,០០០រៀល ផងដែរ៕








 

No comments:

Post a Comment

Pages