មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់កំពុងឈរឈ្មោះជួសមុខឱ្យក្រុមហ៊ុន 97គៀងគរប្រជាពលរដ្ឋឲ្យកាប់ឈើខាងក្រៅលក់ឲ្យខ្លួន.. - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, November 22, 2022

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់កំពុងឈរឈ្មោះជួសមុខឱ្យក្រុមហ៊ុន 97គៀងគរប្រជាពលរដ្ឋឲ្យកាប់ឈើខាងក្រៅលក់ឲ្យខ្លួន..

 


#ខេត្តព្រះវិហារ 

ចេញផ្សាយថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០២២

សូមគោរពរាយការណ៍ជូននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ សូមជ្រាប÷ 

សូមគោរពឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាគណៈបញ្ជាការឯកភាពខេត្តមិនគួរណាបណ្ដែតបណ្ដោយបទល្មើសការកាប់បំផ្លាញផលអនុផលព្រៃឈើតាមរយៈរូបភាពឱ្យប្រជាពលរដ្ឋចូលកាប់អាឈើពេញតំបន់ព្រៃឡង់ដើម្បីយកមកលក់ឱ្យក្រុមហ៊ុន 97 ដែល

មានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឋានន្តរសក្កិវរសេនីយ៍ឯកម្នាក់ កំពុងតែគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់យកមកលក់ឲ្យខ្លួនសំអាងឈ្មោះក្រុមហ៊ុន 97មានរណាយន្ត គោយន្តកន្ត្រៃរាប់សិបគ្រឿងកំពុងតែអាឈើពេញព្រៃ ដើម្បីដឹកយកទៅលក់ឱ្យក្រុមហ៊ុន97 

ដោយឡែកប្រជាពលរដ្ឋជនជាដើមភាគតិចមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការកាប់បំផ្លាញដើមជ័ររបស់ពួកគាត់ជាពិសេសសហគមន៍ជនជាតិដើមភាគតិចត្រូវបានកាប់បំផ្លាញពីឈ្មួញដែលគៀងគប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់

និងព្រៃសហគមន៍រងការកាប់បំផ្លាញខ្ទេចខ្ទីគ្មានសល់។ 

ជាតំបន់មុំបីរួមមាន

១ ខេត្តព្រះវិហារ 

២ ខេត្តស្ទឹងត្រែង

៣ ខេត្តកំពង់ធំ

បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមលោកចាត់មន្ត្រីថ្នាក់ជាតិដាក់ការស៊ើបអង្កេតលើបុគ្គលមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញមុខតំណាងឲ្យក្រុមហ៊ុន97ដែលកំពុងប្រើរូបភាពគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់បំផ្លាញព្រៃឈើយកមកលក់ឲ្យខ្លួនក្នុងក្រុមហ៊ុនឲ្យក្លាយជាឈើស្របច្បាប់។ បន្ទាប់ពីទទួលបានចេញជាឈើស្របច្បាប់ដឹកបន្តមកទឹកដីស្រុកសណ្ដាន់ខេត្តកំពង់ធំតាមផ្លូវ(អូរងាវ)។






ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។

No comments:

Post a Comment

Pages