ស្ងាត់ៗសំណង់ដ៏រឹងមាំកំពុងសាងសង់ក្នុងព្រែកស្រុកស្រែអំបិល ប្រហែលជាអាជ្ញាធរមើលមិនឃើញទេមើលទៅ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, November 3, 2022

ស្ងាត់ៗសំណង់ដ៏រឹងមាំកំពុងសាងសង់ក្នុងព្រែកស្រុកស្រែអំបិល ប្រហែលជាអាជ្ញាធរមើលមិនឃើញទេមើលទៅ

 



#ខេត្តកោះកុង 

ចេញផ្សាយថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២២

ប្រជាពលរដ្ឋដែលរស់នៅ ទឹកដី ភូមិខ្សាច់ក្រហម ឃុំជីខរក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ថាមានធ្វើសកម្មភាពសាងសង់សំណង់រឹងបុកគ្រឹះ

តើទីតាំងខាងលើមានច្បាប់អនុញ្ញាតិដែរឬទេ? សូមលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ចាត់មន្ត្រីដាក់ការស៊ើបអង្កេតក្នុងរឿងនេះផងទាន។


ប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលរស់នៅជិតខាងចំណុចទីតាំងនោះបានបញ្ជាក់ថាមានអ្នកធំមានអំណាចទេអាចធ្វើទៅបាន ដោយមិនខ្លាចញញើតច្បាប់។


ចំណែកប្រជាពលរដ្ឋមិនអាចធ្វើទៅរួចឡើយ ប្រជាពលរដ្ឋសំណូមពរប្រមុខរាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេចមេត្តាជួយចាត់មន្ត្រីថ្នាក់ជាតិចុះមើលមន្ត្រីគ្រាប់ល្ពៅផង កំពុងឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ

(កន្ទេលធំ បន្លំដេក)


ជាពិសេសនោះគឺលោកអភិបាលស្រុកមេត្តាទទួលជ្រាបព័ត៌មាននេះផងទានមន្ត្រីក្រោមឱវាទកំពុងតែឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធសូមលោកអភិបាលស្រុកស្រែអំបិល ចាត់វិធានការផងទាន។


ដោយឡែកក៏សូមជម្រាបជូនលោកអភិបាលក្រុងខេមរភូមិន្ទទើបតែប្ដូរតំណែងថ្មីជួយត្រួតពិនិត្យមើលមន្ត្រីថ្នាក់ក្រោមផង។ពួកគាត់ប្រហែលជាត្រូវថ្នាំសណ្ដំអស់ហើយមើលទៅ។


ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។


No comments:

Post a Comment

Pages