រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ​ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកា​ ២០២២​ ក្រោមប្រធានបទ​ "មាតុភូមិយេីង​ កាតព្វកិច្ចយេីង​ ស្អាត​ និងបៃតង" - គេហទំព័រ ស្ពានមរតក

Breaking

Saturday, November 5, 2022

រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ​ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកា​ ២០២២​ ក្រោមប្រធានបទ​ "មាតុភូមិយេីង​ កាតព្វកិច្ចយេីង​ ស្អាត​ និងបៃតង"

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ​ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ​ ២៣​ វិច្ឆិកា​ ២០២២​ ក្រោមប្រធានបទ​ "មាតុភូមិយេីង​ កាតព្វកិច្ចយេីង​ ស្អាត​ និងបៃតង"​ ក្រោមអធិបតីភាពលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណ:អភិបាលខណ្ឌកំបូល។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរមូលដ្ឋាន​ ប្រជាពលរដ្ឋ​ និងយុវជនកាយរឹទ្ធិ​ និងកាកបាទក្រហម​ សរុប២៨០រូប។​ បន្ទាប់ពីអានសារអបអរសាទរ​ និងមានមតិសំណេះសំណាលនៅក្នុងអង្គពិធីរួចមក​ លោកអភិបាលខណ្ឌបានដឹកនាំមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរមូលដ្ឋាន​ ប្រជាពលរដ្ឋ​ និងយុវជនកាយរឹទ្ធិ​ និងកាកបាទក្រហម​ ធ្វេីអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៤​ ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ​ រហូតដល់ស្រុកអង្គស្នួល​ នៃខេត្តកណ្តាល​ ដេីម្បីអប់រំ​ ផ្សព្វផ្សាយ​ និងបំផុសចលនាដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះស្រលាញ់បរិស្ថាន​ និងចូលរួមថែរក្សា​ និងសម្អាតបរិស្ថានទាំងអស់គ្នា។






 

No comments:

Post a Comment

Pages