កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ទទួលយកទៅវិញហើយ។ ដោយឡែកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូចំនួន០២គ្រឿងទៀត រួមមាន ៖ ម៉ូតូ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879 និង ម៉ូតូ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ ត្រូវបានម្ចាស់យកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថជាបន្តបន្ទាប់បញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញផងដែរ។ ម្ចាស់ម៉ូតូទាំង០២គ្រឿងនេះបញ្ជាក់ឲ្យដឹងដូចគ្នាថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ក ពីខេត្តព្រៃវែង អស់ជាច្រើនថ្ងៃមកហើយ ហើយពួកខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ពួកគាត់ ដែលចោរបានលួចទៅ ហើយនោះ មកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យពួកខ្លួនមានការភ្ញាក់ផ្អើល និងរំភើបបំផុត មិននឹកស្មានថា នឹងអាចរកម៉ូតូរបស់ខ្លួននេះឃើញមកវិញឡើយ៕
No comments:
Post a Comment