#ខេត្តកោះកុង
ចេញផ្សាយថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២ សូមគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ
សូមគោរពរាយការជូនឯកឧត្តម ជា សុផារ៉ា ជាប្រធាន នឹងនាយឧត្តមសេនីយ៍ សៅ សុខាដែលជាគណៈបញ្ជាការឯកភាពក្នុងការបង្ក្រាប បុគ្គលមានអំណាចចាក់ដីលុបព្រែកកោងកាងជាដើម យកមកធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយមិនខ្លាចរអា ពីរច្បាប់។
គោរពជូនអភិបាលនៃគណៈអភិបាលខេត្តកោះកុងមេត្តាជ្រាប÷
សូមលោកជំទាវមានចំណាត់ការទៅលើបុគ្គលម្នាក់ដែលកំពុងតែសាងសង់សំណង់រឹង ធ្វើជាសម្បត្តិផ្ទាល់ខ្លួនស្ថិតនៅភូមិ៣ សូមលោកជំទាវមានចំណាត់ការនិងចាត់វិធានការដើម្បីធ្វើការទប់ស្កាត់ផងទាន។
*ជាក់ស្តែង ការរាបថ្មរភ្នំបាំងចូលសមុទ្រនឹងបូមខ្សាច់បំពេញ រាប់រយម៉ែត្រពេលនេះកំពុងតែធ្វើផ្ទះនឹងធ្វើរបងថ្មជាសំណង់រឹង ស្ថិតក្នុងភូមិបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីក្រុមការងារបានចុះផ្តិតយករូបភាពហើយក៏បានខលទូរសព្ទសាកសួរលោកមេឃុំបាក់ខ្លងលោកមេឃុំក៏បញ្ជាក់ប្រាប់មកក្រុមការងារវិញថាមិនបានអនុញ្ញាតឲ្យធ្វើនោះទេ ខ្ញុំអត់ដឹងទេ ទើបតែឡើងថ្មី។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលដែលជាម្ចាស់ សំណង់រឹងកំពុងតែសាងសង់នៅមាត់ពាមនោះគឺជាជនជាតិថៃ លឺថាធ្វើផែសំរាប់ឡើងឥវ៉ាន់ យើងក៏បន្តរងចាំមើលទៅមុខទៀតថាអនាគត់វិវត្តន៍ទៅជាយ៉ាងណា បន្ទាប់ពីអាជ្ញាធរចុះហាមឃាត់ ។ គួរណាស់តែយល់ពីច្បាប់
បែរជាមកសាងសង់សំណង់រឹងនៅមាត់ពាមដ៏ធំទល់មុខកោះស្នេហ៍យ៉ាងដូច្នេះទៅវិញ។
ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។
No comments:
Post a Comment