សិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ខេត្តកណ្តាល - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, November 29, 2022

សិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ខេត្តកណ្តាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានបើកសិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 


ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា៖គោលបំណងសិក្ខាសាលា បង្កើនការយល់ដឹង និងចូលរួមអនុវត្តន៍នៃយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ ជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស ទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ និងចែករំលែកបទពិសោធន៍ការងារអភិបាលកិច្ចអាហារូបត្ថម្ភ និងការសម្របសម្រួលពហុវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភនៅកម្ពុជា (MUSEFO-GIZ) ដែលបានចូលរួមសម្របសម្រួលក្រុមការងារដឹកនាំសម្របសម្រួលវិស័យ

    សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ហៅកាត់ (ក.ដ.ស.ស.អ.)នៅខេត្តគោលដៅ (ខេត្តកំពង់ធំ និងខេត្តកំពត) ។


ឯកឧត្តមបន្តថា៖ រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលដ៍ច្រើន ក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ទោះជាយ៉ាងណា យោងតាមស្ថិតិជាតិចុងក្រោយរបស់ក្រសួង ផែនការក្នុងឆ្នាំ ២០២១-២០២២ ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានបង្ហាញថា ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ២២% មានភាពក្រិសក្រិន ចំនួន ១៦% មានទម្ងន់មិនគ្រប់ ចំនួន ៩.៨% មានភាពស្ថមស្គាំង ។


ឯកឧត្តមបានបន្ថែមទៀតថា៖ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់របស់ប្រជាពលរដ្ឋគ្រប់រូប ក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានសហការយ៉ាងជិតស្និទជាមួយក្រសួង ស្ថាប័នពាក់ពន្ឋ័ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើក ទី២ ឆ្នាំ២០១៩ ២០២៣ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេស គោលដៅទី២ គឺ " បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាព អាហារូបត្ថម្ភ និង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព”។ 


ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ពន្ធ័ផ្សារម្ហូបអាហារក្នុងខេត្តកណ្តាល មានការរីកចម្រើនកាន់តែខ្លាំង និងសម្បូរបែប គឺមានចាប់តាំងពីអ្នកលក់ម្ហូបអាហារតាមចិញ្ចើមថ្នល់ តាមផ្ទះ តាមផ្សារបែបប្រពៃណី នៅផ្សារទំនើបៗ កន្លែងកំសាន្តនានារហូតដល់ភោជនីយដ្ឋាន ទំនើបធំៗ ហើយម្ហូបអាហារទាំងនោះ ត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយដោយមិនបានវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ។ លើសពីនេះ កន្លែងលក់ចំណីអាហារតូចតាចនៅតាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាសនិងស្ថាប័នដទៃទៀត គឺជាផ្នែកមួយដែលត្រូវការ ឲ្យយើងយកចិត្តទុកដាក់ និងការកែលម្អជាបន្ទាន់ចំពោះការចររាចរណ៍ស្បៀងអាហារ និងសុវត្ថិភាពស្បៀងអាហារសម្រាប់ខេត្តដែលមានចំនួនដង់ស៊ីតេប្រជាជនខ្ពស់ ។ 


ឯកឧត្តមបញ្ជាក់ថា៖បញ្ហានេះ តម្រូវ ឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀង អាហារ និងសុវត្ថិភាពស្បៀងអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាពស្បៀងអាហារ គឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្ត សូមសំណូមពរបញ្ហាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់កម្មករ បុគ្គលិក និយោជិក ដែលកំពុងធ្វើការទៅតាមរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឲ្យផ្លាស់ប្តូរឥរិយាបទមកទទួលទានអាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ និងចំរុះមុខ ដូចជា៖ បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឲ្យបានច្រើន គ្រប់មុខ និងទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារដែលធ្វើឲ្យរាងកាយលូតលាស់ បានល្អ មានសុខភាពល្អ និងបង្កើនប្រសិទ្ធភាពការងារ ។ 


ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា៖រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ បង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត ឱ្យបានឆាប់ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ចូលរួមពិភាក្សា និងផ្តល់នូវអនុសាសន៏ សម្រាប់រៀបចំនូវ ជម្រើសគោលនយោបាយ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយផ្តោត សំខាន់លើរបបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ រោងចក្រ សហគ្រាស សាលារៀន និងការគ្រប់គ្រងបរិស្ថាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់អភិវឌ្ឍន៏ថ្មីៗ តាមបុរីនានា សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប ពិសេស ស្ត្រី និងកុមារ ៕









 

No comments:

Post a Comment

Pages