(តាកែវ)៖អាវុធហត្ថបានចាប់ក្រុមជនសង្ស័យ៧នាក់ជាមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម៣នាក់ក្នុងក្រុងដូនកែវរួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកម្លាំងជំនាញបានស្រាវជ្រាវចាប់ក្រុម ជនសង្ស័យចំនួន៧នាក់ដែលលួចគាស់ផ្ទះ-លួចទូរសព្ទ-លួចសម្ភារផ្សេងៗ-និងលួចកាត់យកខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋ។
ជនសង្ស័យឈ្មោះ សូសុខជា អាយុ២៤ឆ្នាំ-
ឈ្មោះ ប៊ុន រាសី អាយុ២៧ឆ្នាំ-
ឈ្មោះ ហ៊ឹម ផន អាយុ២១ឆ្នាំ-
ឈ្មោះ សុខ ថា អាយុ២៤ឆ្នាំ-
ឈ្មោះឈៀង ប៊ុនរឿនអាយុ៤១ឆ្នាំ-
ឈ្មោះ យ៉េងប៊ុណ្ណា អាយុ២១ឆ្នាំ
និងឈ្មោះចៅ ភី អាយុ២៧ឆ្នាំ
ទាំង៧នាក់នេះនៅក្រុងដូនកែវ ខេត្តតាកែវ ។
ក្រោយពីចាប់ក្រុមជនសង្ស័យផ្នែកជំនាញបន្តរកទីតាំងទទួលផលចោរកម្មបានចំនួន៣កន្លែងដែលស្តី្រជាម្ចាស់ឈ្មោះ កែវ សាលី អាយុ៤១ឆ្នាំ-
ឈ្មោះ សំ ស៊ីមួយ អាយុ ៥២ឆ្នាំ-
និងឈ្មោះ យី ភ័សនី ហៅយាយម៉ៅ អាយុ ៥៩ឆ្នាំ។
ពួកគេរស់នៅភូមិស្នោរ សង្កាត់រកា ក្រុងដូនកែវ ។
បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអ្នកលួចនិងអ្នកទិញផលចោរកម្មចំនួន១០នាក់ជាមួយវត្ថុតាងទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕
No comments:
Post a Comment