#ខេត្តកណ្តាល
ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២December 13, 2022
ប្រភពពីមន្ត្រីរាជការក្នុងមន្ត្រីសាធារណការខេត្តកណ្ដាល បានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ផ្លូវជាតិលេខ៣ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុករបស់លោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួលនៅឡើយទេ។ ដូច្នេះហើយទើបលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមបណ្ដោយផ្លូវជាតិលេខបីភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ដោយមិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមការកំណត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងនោះគ្រាន់តែឈប់បង់លុយឲ្យលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល និងបក្ខពួកតាមការកំណត់គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ជាងនេះទៅទៀតក្រុមអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយថ្លៃបាយទឹកតាមការកំណត់របស់លោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពុងទួលផ្លូវជាតិលេខបី និងបក្ខពួកមិនអាចតវ៉ាបានឡើយ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ទួល ជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយរបស់មន្ត្រីនេះត្រូវបានបើកកកាយជាបន្តបន្ទាប់។មានតព័ត៌មានបឋម
No comments:
Post a Comment