បន្ទាយមានជ័យ៖ ព្រះសង្ឃនិងប្រជាពលរដ្ឋជិត១០០នាក់ ជិះក្របីយន្តនាំគ្នាតវ៉ានៅមុខសាលាខេត្តគ្រាំទ្រព្រះគ្រូចៅអធិការវត្តចារថ្មីមិនឲ្យដកចេញពីវត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នៅមុខសាលាខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋដែលមកតវ៉ាបានលើកឡើងថា៖ មូលហេតុពួកគាត់រួមព្រះសង្ឃដែលមកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ សុំឲ្យអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជួយអន្តរាគមន៍មិនឲ្យដក រឺរំសាយព្រះគ្រូចៅអធិការវត្តចារថ្មីនៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី។
ពួកកាត់រៀបរាប់ថា៖ មូលហេតុកើតឡើងគឺបណ្តាលមកពីគណៈកម្មការ និងអាចារ្យវត្តចារថ្មី បានយកលុយអង្កឋិនសាមគ្គីនិងដង្ហែរផ្កាប្រាក់មានប្រាក់បាតចំនួន១៣ម៉ឺនបាត និងប្រាក់រៀល២៣លានរៀលមិនឃើញយកប្រគល់ជូនព្រះគ្រូចៅអធិការវត្តកសាងវត្តទើបម្ចាស់អង្គកឋិនទានបានទារលុយយកមកប្រគល់ជូនចៅអធិការវត្តកសាងវត្តទើបគណៈកម្មការនិងអាចារ្យវត្តខឹងបានសុំទៅមន្ត្រីសង្ឃនិងអាជ្ញាធរស្រុក/ឃុំដើម្បីដកព្រះគ្រូចៅអធិការវត្តចារថ្មីទាំងអយុត្តិធម៌ដូចជាខឹងគោវ៉ៃរទេះ។
លោក បៀល ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ មន្ត្រីសង្ឃនិងអាជ្ញាធរស្រុក/ឃុំបានប្រជុំសម្រេចរំសាយព្រះគ្រូចៅអធិការវត្តចារថ្មី និងគណៈកម្មការអាចាវត្ត ក្រោយពីមានអធិកររឿងលុយកឋិនទាន។
លោកបានបញ្ជាក់ថា៖ ក្រោយពីវត្តមានអធិករក្នុងវត្តដែលប៉ះពាល់ដល់សាសនាដែលជាសាសនារដ្ឋ ទើបមន្ទីរធម្មការនិងសាសនាខេត្ត និងស្រុកមង្គលបូរី ឃុំគោកបល្ល័ង្គបានប្រជុំសម្រេចរំសាយទាំងចៅអធិការវត្តនិងគណកម្មការអាចារ្យវត្ត ដើម្បីរៀបចំព្រះគ្រូចៅអធិការ និងគណកម្មការអាចារ្យថ្មីបម្រើលើវិស័យសាសនា៕
No comments:
Post a Comment