ភ្នំពេញ៖ ភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បន្ទាប់ពីលេចចេញដំណឹងក្រៅផ្លូវការថា តារាសម្តែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ត្រូវបានត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ក្នុងករណីបរិហារកេរ្តិ៍។ ស្របគ្នានេះស្រាប់តែគេបានឃើញតារាពហុជំនាញអ្នកនាង ខាត់ សុឃីម និងអ្នកវប្បធម៌និយមអាចារ្យធំចេញមុខលើកទឹកចិត្ត ទៅកាន់លោក ប៉ែន ចំរ៉ុងជាបន្តបន្ទាប់។
នៅមុននេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាន និង កំពុងស្រឡាំងកាំងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានគេទម្លាយដំណឹងរបស់តារាប្រុស និង ជាពិធីករ ប៉ែន ចំរុង ត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ក្នុងករណីបរិហារកេរ្តិ៍។តាមសារដែលគេទម្លាយនោះដែរ គេបានរៀបរាប់ថា ៖ «តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និង ពិធីករ លោក ប៉ែន ចំរុង និង បុគ្គលមួយរូបទៀត ឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១០ ខែ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល ចូលជាថវិការដ្ឋពីបទបរិហារកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ហើយបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរុង និង ឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។
សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ឈ្មោះ ង៉ាន់ ពិសី នឹងប្រកាសជាសាធារណៈ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ទុកសិទ្ធិឱ្យប្តឹងទាស់ និង ប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់»។សារដែលគេទម្លាយខាងលើនេះដែរ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែយ៉ាងណាពាក់ព័ន្ធរឿងហេតុនេះក៏នៅមិនទាន់ឃើញពិធីករលោក ប៉ែន ចំរុង ចេញមុខមកបកស្រាយនៅឡើយទេថាជារឿងពិតឬយ៉ាងណានោះ ខណៈដែលលោកក៏នៅតែមិនអាចស្វែងរកការបំភ្លឺបាននៅឡើយដែរ។
ទោះជាយ៉ាងណាពាក់ព័ន្ធរឿងនេះផងដែរ ជាអ្នកសិល្បះដូចគ្នាគេសង្កេតឃើញអ្នកនាង ខាត់ សុឃីម បានចេញមុខលើកទឹកចិត្តដល់ប៉េន ចំរ៉ុងអោយស៊ូៗក្នុងរឿងមួយនេះ រីឯអ្នកនិយមផ្នែកវប្បធម៍ខ្មែរវិញអាចរ្យ ក៏បានចេញមុខលើកទឹកចិត្តដល់ ប៉េន ចំរ៉ុង ដោយលោកបានលើកឡើងថា ស៊ូៗសម្លាញ់ ប៉េន ចំរ៉ុង បងប្អូនយើងចាំជាកម្លាំងចិត្តនិងជ្រោមជ្រែង។ អំពើល្អជាអំណាចពិត ។ នេះត្រូវបានគេចាត់ទុកថាជាករណីដ៏ភ្ញាក់ផ្អើលដែលនៅសុខៗស្រាប់តែលេចចេញដំណឹងនៃការចេញសាលក្រមផ្ទន្ទារទោសតារាសម្តែង និងពិធីកររូបនេះទៅវិញដែលគេមិនដឹងទេថាតើស្ថិតលើករណីបរិហារកេរ្តិ៍រឿងអ្វីនោះដែរ៕
No comments:
Post a Comment