នាថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនន្ទី សាលាខេត្ត ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាព សម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ ខេត្តស្វាយរៀង ។
វត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន- អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការទាំង៥ និងលោកស្រីប្រធានអនុប្រធានអង្គភាពចំណុះសាលាខត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ លោកនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ចំណុះសាលាក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណ
៧០ នាក់។
No comments:
Post a Comment