(បន្ទាយមានជ័យ)៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយមានករណីពុលស្រាអុកស្លាប់អស់ចំនួន២នាក់ និងម្នាក់ទៀតបានជួយសង្គ្រោះ នេះគឺក្រសួងបញ្ជួនមន្ត្រីជំនាញ ចុះទៅពិនិត្យនិងប្រមូលវត្ថុសំណាក់ ទៅមន្ទីរពិសោធរាជធានីភ្នំពេញ ពេលនេះចេញលទ្ធផលហើយ គឺមកពី កម្រិតមេតាណុល នៅក្នុងស្រាសដល់ទៅ(Methanol)៩៧,១% និងមានកម្រិតអេតាណុល(Ethanol)២,៤%។
ក្រសួងសុខាភិបាល ប្រកាសរកឃើញធាតុផ្សំនៅក្នុងស្រាអុក ដែលបណ្តាលឱ្យមនុស្សពីរនាក់នៅក្រុងប៉ោយប៉ែត បានពុលស្លាប់ និងម្នាក់ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត នោះព្រោះស្រាសនោះមានជាតិមេតាណុលរហូតដល់៩៧,១ភាគរយទើបបណ្តាលពុលស្លាប់បែបនេះ។
លោកវេជ្ជៈបណ្ឌិតបន្ថែមថា ផលិតស្រាយក(Ethanol)មកលាយតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនប៉ះពាល់សុខភាពឡើយ ប៉ុន្តែបើយក(Methanol)មកលាយមានកម្រិត០,១%ក៍ពុលស្លាប់។ ជាមួយគ្នានេះដែរលោកអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នមិនត្រូវយកស្រាដែលមានជាតិ(Methanol)មកផឹកបណ្តាលពុលស្លាប់ដូចករណីនេះ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត មានករណីពុលស្រាអ៊ុកស្លាប់២នាក់ ស្រី១នាក់ និងជួយសង្គ្រោះរួចផុតពីការស្លាប់១នាក់ ក្រោយនាំគ្នាផឹកស៊ីស្រាអុកក្នុងអំឡុងពេលបងប្អូនទៅលេង។ អ្នកដែលពុលស្លាប់រួមមាន ៖១.ឈ្មោះ ពេក អានី ភេទស្រី អាយុ៣៣ឆ្នាំ ២.ឈ្មោះ ហ៊ាន ប៊ុនរ៉ាន ភេទប្រុសអាយុ៤៧ឆ្នាំ(គ្រូបង្រៀន)រីឯម្នាក់ទៀត ជួយសង្គ្រោះឈ្មោះ ជា ធានី ភេទស្រីអាយុ២៧ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្រុងប៉ោយប៉ែត៕
No comments:
Post a Comment