ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អេង ចំរើន ប្រធាន សមាគមន៍ យុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានចាត់ឲ្យក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុម៨ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនសរុប១២ គ្រួសារ រស់នៅក្នុងភូមិ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក វង ធឿន ប្រធានក្រុម១១ភូមិ១ សង្កាត់៤ បានប្រាប់ឲ្យអង្គភាពយើងដឹងកាលពីរសៀលម្សិលមិញនេះថា ប្រជាពលរដ្ឋចំនួនសរុប១២គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមានឈ្មោះដូចខាងក្រោ៖
ទី១/ ឈ្មោះ សូ មឿន ចាស់ជរាចិញ្ចឹមចៅ ៤នាក់ ជាស្ត្រីមេម៉ាយ។
២/ ហុក ឡេង ចិញ្ចឹមកូនម្នាក់ ចៅម្នាក់ ជាស្ត្រីមេម៉ាយ។
៣/ ឈ្មោះ រឿន កូន៧នាក់ នៅផ្ទះមើលចៅ ជាស្ត្រីមេម៉ាយ។
៤/ ឈ្មោះ ណាក់ ចិញ្ចឹម៦នាក់ មុខរបរលាងចានតាមរោងការ ប្ដីធ្វើសំណង់។
៥/ឈ្មោះ អ៊ី មឹក កូន៥នាក់ ចាស់ជរាពិការ នៅផ្ទះ ជាស្ត្រីមេម៉ាយ។
៦/ ឈ្មោះ អាមុំ ចិញ្ចឹមកូន៧នាក់ មុខរបរលក់ម្ជូរប្ដីធ្វើសំណង់។
៧/ ស្រីណេ ចិញ្ចឹមកូន៤នាក់ មុខរបរ លាងចានតាមរោងការ ប្ដីរត់តុ។
៨/ អឿន +លី កូន៦នាក់ មុខរបរ រត់ម៉ូតូឌុប ប្រពន្ធម៉ាស្សាតាមផ្ទះ។
៩/ ត្រង់ ដាក់ កូនម្នាក់ ធ្វើសំណង់ ជាបុរសពោះម៉ាយ។
១០/ លោកតា ហ៊ុនសែន មុខរបររត់ម៉ូតូឌុប ប្រពន្ធលក់លាសហាល កូន៦នាក់។
១១/ ឈ្មោះ បូរិន កូន ៦នាក់ មុខរបរលក់គ្រឿងម្ជូរតាមមាត់សមុទ្រ ជាស្ត្រីមេម៉ាយ។
១២/ ឈ្មោះ សុខ បឿន កូន២នាក់ មុខរបរលាងចានតាមរោងការ ប្ដីធ្វើសំណង់។
សម្រាប់សម្ភារប្រគល់ជូនក្នុងមួយគ្រួសាររួមមាន៖
- អង្ករ ២០ គីឡូក្រាម
- មី ១កេស
- ទឹកស៊ីអ៊ីវ ១យួរ
- ទឹកត្រី ១យួរ
- ទឹកសុទ្ធ ១កេស
-ប្រេងឆា ១ដប
- អំបិល ១កញ្ចប់
-ស្ករស ១កញ្ចប់
-និងត្រីខ១យួរ៕
No comments:
Post a Comment