តើម្ចាស់ទីតាំងនេះមានអំណាចធំប៉ុណ្ណា? ទើបហ៊ានកាប់ព្រៃកោងកាងនិងចាក់ដីរួចធ្វើសំណង់រឹងជាប់មាត់ព្រែក ពិតជាខ្សែធំម៉ែន - គេហទំព័រ ស្ពានមរតក

Breaking

Friday, February 17, 2023

តើម្ចាស់ទីតាំងនេះមានអំណាចធំប៉ុណ្ណា? ទើបហ៊ានកាប់ព្រៃកោងកាងនិងចាក់ដីរួចធ្វើសំណង់រឹងជាប់មាត់ព្រែក ពិតជាខ្សែធំម៉ែន


 


#ខេត្តកោះកុង
សូមគោរពឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធានរៀបចំដែនដីនគររូបនីយកម្មនឹងសំណង់ សូមមេត្តាជ្រាប÷
ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣
សូមគោរពលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមជួយពិនិត្យមើលមន្ត្រីថ្នាក់ស្រុកកំពុងតែប្រព្រឹត្តអំពើពុករលួយជាមួយនឹងជនមួយក្ដាប់តូច មានលុយមានអំណាចសាងសង់សំណង់រឹងលើព្រៃកោងកាងដែលរងការកាប់បំផ្លាញពីសំណាក់ឧកញ៉ាម្នាក់ ពេលនេះកំពុងតែសាងសង់សំណង់រឹងជាបឹងកាឡូ ស្ថិតក្នុងភូមិនេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ដោយឃុបឃិតគ្នាជាប្រព័ន្ធពីភូមិឃុំដល់ស្រុក បើមិនមានការឃុបឃិតរួមគំនិតគ្នាទេ ក៏គ្មានការកាប់បំផ្លាញព្រៃកោងកាងយ៉ាងអនាធិបតេយ្យ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដែលជាជម្រក ត្រី ក្ដាម ខ្យង ជីវចម្រុះ។ សូមតាមដានបន្តទាំងអស់គ្នា

ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មានបឋម



No comments:

Post a Comment

Pages