លោក ឡាន ពីវីន ពិតជាខ្លាំងមែនកំពុងចាក់ដីរំលោភយកមាត់ទន្លេដោយខុសច្បាប់ លើសពីលិខិតស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ។ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, March 16, 2023

លោក ឡាន ពីវីន ពិតជាខ្លាំងមែនកំពុងចាក់ដីរំលោភយកមាត់ទន្លេដោយខុសច្បាប់ លើសពីលិខិតស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ។

 



#ភ្នំពេញ
ចេញផ្សាយថ្ងៃទី១៦ខែមិនាឆ្នាំ២០២៣ លោកឡាន ពីវីន កំពុងតែធ្វើព្យុះធ្វើភ្លៀងដោយរំលោភយកដីមាត់ទន្លេ រាប់រយម៉ែត្រចូលក្នុងទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខុសពីអ្វីដែល រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ជូននូវការជួសជុលមាត់ទន្លេដែលមានប្រវែងស្របមាត់ទន្លេ 500 ម៉ែត្រ តែបែរជាចាក់ដីរំលោភចូលទន្លេរាប់រយម៉ែត្រទៅវិញ។
សូមឯកឧត្តមរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងដែនដីនគរបនីយកម្ម និងសំណង់
សូមឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន
សូមចាត់មន្ត្រីជំនាញនិងមានចំណាត់ការទៅលើលោក ឡាន ពីវីន ដែលកំពុងរំលោភយកដីមាត់ទន្លេផងទាន។





ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ
(រឹះគន់ក្នុងន័យស្ថាបនា)។មាន(ត)

No comments:

Post a Comment

Pages