លោកជំទាវ​ ម៉ែ​ន​ សំអន​ អញ្ជេីញសំណេះសំណាលជាមួយមន្រ្តីរាជការ​នៃមន្ទីរបរិស្ថានខេត្តកែប ក្នុងទិវាខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, March 9, 2023

លោកជំទាវ​ ម៉ែ​ន​ សំអន​ អញ្ជេីញសំណេះសំណាលជាមួយមន្រ្តីរាជការ​នៃមន្ទីរបរិស្ថានខេត្តកែប ក្នុងទិវាខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស​ និងមន្រ្តីរាជការ​នៃមន្ទីរបរិស្ថានខេត្តកែប​ ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣


ថ្លែងក្នុងឱកាសនោះ​ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញេីរការសាកសួរសុខទុក្ខពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន​ សែន​ ជូនដល់មន្រ្តីនៃមន្ទីរបរិស្ថាន​មដោយក្តីនឹករលឹក​ និងការគិតគូរអំពីសុខទុក្ខរបស់មន្រ្តីរាជការ​នៅគ្រប់ពេលវេលា​ ។ 


លោកជំទាវបានបន្តទៀតថា​ ក្រោមម្លប់នៃសុខសន្តិភាព​ យេីងទាំងអស់គ្នាអាចប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន​ ។ ការសំណេះសំណាលនេះ​ ក៏ស្របពេលដែលនៅទូទាំងប្រទេស​ បានរៀបចំពិធីអបអរសារទរ ខួបលើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ។ 


លោកជំទាវក៏បានផ្តាំផ្ញេីរមន្រ្តីរាជការនៃមន្ទីរបរិស្ថាន​ ជាពិសេស​ មន្រ្តីឧទ្យានុក្ស​ ត្រូវថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ឧទ្យានជាតិកែបឲ្យនៅគង់វង្ស​ ដេីម្បីទាក់ទាញទេសចរណ៍​ ដេីម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ខេត្តកែប​ និងបានឧបត្ថម្ភអង្ករ​ ១តោន​ មី​ ៣កេស​ធំ​ និងថវិកា១លានរៀល​ និងឧបត្ថម្ភដល់មន្រ្តី​  ៣៩នាក់​ ក្នុងម្នាក់ៗថវិកា​ ៥ម៉ឺនរៀល​ ដោយឡែសម្រាប់នារី​ ១៤នាក់​ ក្នុងម្នាក់ៗទទួលបានសំពត់សឹង​១ក្បិន​បន្ថែមទៀត​ ។ 


បន្ទាប់មកទៀតលោកជំទាវក៏បានអញ្ជេីញឡេីងលេីប៉មមើលទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តកែប​ ។ 


គួរំលឹកផងដែរថា​ ប៉មមើលទេសភាពកម្ពស់ ១២ម៉ែត្រនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។​ បន្ទាប់មកក៏ធ្វេីដំណេីរទស្សនៈកិច្ចនៅលេីកោះទន្សាយ។ 


ជាចុងក្រោយ​ លោកជំទាវក៏បានថ្លែងនូវការកោតសសេីរ​ដល់​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ ដែលបានដឹកនាំ​ កសាង​ អភិវឌ្ឍខេត្ត​ ដែលបានកែប្រែមុខមាត់​ និងលេីកសោភណ្ឌភាពខេត្តកែបបានថែមមួយកម្រិតទៀត​ ៕






 

No comments:

Post a Comment

Pages