រថយន្តចំនួន៧គ្រឿងបានរងការខូចខាត និងបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, March 11, 2023

រថយន្តចំនួន៧គ្រឿងបានរងការខូចខាត និងបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦

ភ្នំពេញ ៖  នា រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣  រថយន្តចំនួន៧គ្រឿងបានរងការខូចខាត និងបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦ តាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរនិង ក្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ មានបុរសជាជាងកំពុងតែជួសជុលរថយន្ត ទាំងនោះ ស្រាប់តែ មាន ផ្នែកហើយ ចេញពីរថយន្ត បង្កជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះអ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត តែមិនអាច គ្រប់គ្រងបាន ដោយសារតែអណ្ដាតភ្លើង ឆេះកាន់តែខ្លាំង ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ។

ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះរថយន្តនៅក្នុងឃ្លាំង លក់រថយន្តលោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ គោលដៅនៅជិត ទីតាំងនោះ ជាច្រើនគ្រឿង ដើម្បីចេញជួយ អន្តរាគមន៍ ឲ្យទាន់ពេលវេលា តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះរថយន្តចំនួន ៧គ្រឿង ទើបកម្លាំង សមត្ថកិច្ចគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។ ក្នុងហេតុការណ៍នេះទំហំនៃការខូចខាត ឆេះរថយន្តចំនួន៧ គ្រឿង ប្រភេទរថយន្ត នីសាន់ណាវ៉ារ៉ា និងបុរស ម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ រថយន្តពន្លត់អគ្គីភ័យមកដល់ទីតាំងកើតហេតុចំនួន ១០គ្រឿងនឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ទើបគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។  មូលហេតុសមត្ថកិច្ចជំនាញ សន្និដ្ឋានជំហាន ដំបូងបណ្ដាល មកពីឆ្លងចរន្តអគ្គិសនី៕







 

No comments:

Post a Comment

Pages