រោងចក្រកាត់ដេរមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, March 7, 2023

រោងចក្រកាត់ដេរមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ   នៅរោងចក្រយីហោ តុងហ្វាង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ តុកាត់ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅនឹងអ្នកខ្លះយកបំពង់ពន្លតអគ្គិភ័យមកបាញ់ពន្លត់តែភ្លេីងបានឆាបឆេះកាត់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នានោះទៀត។ 

រោងចក្រនេះ មានទំហំ ទទឹង៣០ម៉ែត្របណ្តោយ៥០ម៉ែត្រ ដោយថៅកែជាជនជាតិចិនរងការខូចខាតទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ៕






 

No comments:

Post a Comment

Pages