(កន្ទាលធំ បន្លំដេក) ចៅសង្កាត់ស្ទឹងវែងកំពុងតែយកឯកសារហួសសុពលភាពមកលាក់បាំងភ្នែកមហាជន. - គេហទំព័រ ស្ពានមរតក

Breaking

Thursday, March 30, 2023

(កន្ទាលធំ បន្លំដេក) ចៅសង្កាត់ស្ទឹងវែងកំពុងតែយកឯកសារហួសសុពលភាពមកលាក់បាំងភ្នែកមហាជន.




#ខេត្តកោះកុង

ចេញផ្សាយថ្ងៃទី៣០ខែមិនាឆ្នាំ២០២៣

សូមគោរពឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីដែនដីនគរមនីយកម្ម និងសំណង់

សូមគោរពឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

សូមគោរពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សូមគោរពលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមជ្រាប÷

សូមឯកឧត្តមចាត់មន្ត្រីដាក់ការស៊ើបអង្កេតទៅលើបុគ្គលដែលជា..

ចៅសង្កាត់ស្ទឹងវែងកំពុងរួមគំនិតជាមួយនឹងជនមានលុយ មានអំណាចចាក់ដីលុបព្រៃកោងកាងដែលបានរងការកាប់បំផ្លាញទាំងនោះរួចចាក់ដីលុបពីលើ ដោយគ្មានច្បាប់អនុញ្ញាត នឹងបានយកលិខិតហួសសុពលភាពរបស់រដ្ឋបាលខេត្តធ្វើជាសំអាងថាមានច្បាប់ ដើម្បីលាក់បាំងភ្នែកមហាជន និងថ្នាក់ដឹកនាំ។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងទាំងមូលសង្ឃឹមថាលោកចៅសង្កាត់ធ្វើការបម្រើប្រជាពលរដ្ឋ មិនមែនធ្វើការបម្រើជនមានលុយមានអំណាចចាក់ដីរំលោភចូលដីចំណីព្រែកយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ 








ជាចុងក្រោយអង្គភាពគេហទំព័រ SMD សរសេរចុះផ្សាយតែសាម៉ីជនដែលបានប្រព្រឹត្ត ហើយបើសាម៉ីជននោះមានភស្តុតាងថាខ្លួនមិនបានប្រព្រឹត្តនោះទេ អង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយពីសាម៉ីជននោះរៀងរាល់ម៉ោងធ្វើការ អង្គភាពយើងខ្ញុំមិនមានចេតនាចុះផ្សាយឲ្យមានការរើសអើងគ្នាឬបំពុលសង្គមនោះទេ

(រឹះគន់ក្នុងន័យស្ថាបនា)។ព័ត៌មាន (ត)


No comments:

Post a Comment

Pages