កោះកុង៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១:៣៧នាទី ផ្នែកឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្បែរផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ដែលមានឈ្មោះ និងវត្ថុតាងដូចខាងក្រោយ៖ ជនសង្ស័យឈ្មោះ អ៊ុង សុះ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ២កញ្ចប់ធំ ២កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ១គ្រឿង។
បច្ចុប្បន្ន កម្លាំងនគរបាលកំពុងបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
No comments:
Post a Comment