ខេត្តកណ្ដាល៖ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំអាជ្ញាធរស្រុកអង្គស្នួល កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីដោះស្រាយបញ្ហានៅរោងចក្រ ដារ៉ុង ព្រីនធីង & អ៊ីមប្រយឌើរី ខូអិលធីឌី ដែលមានទីតាំង នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ដោយបានផ្តល់ប្រាក់ជូនអតីតកម្មករ និយោជិតចំនួន ២៧៣នាក់ ដែលបានមកពីការលក់ឡាយឡុងនូវអចលនទ្រព្យរបស់រោងចក្រខាងលើ បន្ទាប់ពីរោងចក្រនេះបានបិទទ្វារ កាលពីពេលថ្មីៗនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០ នាទី គណៈកម្មការចម្រុះបានបើកប្រាក់ជូន កម្មករនិយោជិតបានចប់សព្វគ្រប់ សរុបចំនួន ២៧៣នាក់ ស្មើនឹង១០០% បានមកបើកប្រាក់ សរុបអស់ទឹកប្រាក់ចំនួន ២១០,០០០$ ។ គណៈកម្មការបានបើកប្រាក់ជូនទៅដល់កម្មករនិយោជិត ម្នាក់ៗគ្រប់ៗគ្នា ហើយបងប្អូនកម្មករនិយោជិតមានភាពសប្បាយរីករាយ និងថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល។
ដោយឡែកចំពោះកម្មការិនីចំនួន ២នាក់ ដែលបានទទួលមរណៈភាព និងមានសំបុត្របញ្ជាក់មរណៈភាពត្រឹមត្រូវតាមច្បាប់ ដែលមានឈ្មោះ ទី១ ឈ្មោះ សួង សារ៉ង គណៈកម្មការបានសម្រេចបើកផ្តល់ជូន ទៅឪពុក និង ទី២ ឈ្មោះ ទៀ រង់ គណៈកម្មការបានសម្រេចបើកផ្តល់ជូនទៅដល់ក្រុមគ្រួសា។
ក្នុងឱកាសនោះឯកឧត្តម តាំង ម៉េងលាន សំណូមពររបស់បងប្អូនកម្មករ កម្មការនី ត្រូវអនុវត្តស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវមានការយល់ដឹងអំពីច្បាប់នៃការងារផងដែរ ដើម្បីជាប្រយោជន៍ក្នុងការបំពេញការងារស្របតាមច្បាប់ ឯកឧត្ដមក៏បានលើកទឹកចិត្តដល់កម្មករនិយោគជិកទាំងអស់ សូមកុំអស់សង្ឃឹម ត្រូវបន្តស្វែងរកការងារថ្មីបន្តទៀតដើម្បីដោះស្រាយជីវភាពកាន់តែប្រសើរឡើង។
No comments:
Post a Comment